ការអនុវត្ដដ៏សំខាន់ទាំង១០ ដើម្បីសុវត្ថិភាពគេហទំព័រ Cloud
តើសុវត្ថិភាពគេហទំព័រ cloud របស់អ្នក មានភាពខ្លាំងដែរទេ ដើម្បីអាចប្រឈមជាមួយនឹងការផ្លាស់ប្ដូរផ្សេងៗ នាពេលបច្ចុប្បន្ននេះ? ស្វែងយល់ពីវិធីសំខាន់ៗទាំង១០ ដើម្បីការពារបន្ទាយឌីជីថលរបស់អ្នកឲ្យបានរឹងមាំ។ អត្ថបទនេះ នឹងផ្ដល់ឲ្យអ្នកនូវភាពងាយស្រួល សម្រាប់យុទ្ធសាស្រ្ដ ក្នុងការផ្ទៀងផ្ទាត់សុវត្ថិភាព ការត្រួតពិនិត្យយ៉ាងម៉ត់ចត់។ ស្វែងយល់ពីរបៀបការពារទិន្នន័យរបស់អ្នកដ៏មានប្រសិទ្ធភាព ដើម្បីបង្កើននូវសុវត្ថិភាពពីការលួចរបស់ជនដែលមានបំណងអាក្រក់។ តោះ! ត្រៀមខ្លួនចូលក្នុងដែនសុវត្ថិភាពគេហទំព័រ cloud។
អ្វីទៅជាសុវត្ថិភាពគេហំទំព័រ Cloud?
សុវត្ថិភាពគេហទំព័រ Cloud សំដៅលើគោលការណ៍ និងនីតិវិធីដើម្បីការពារគេហទំព័រ និងកម្មវិធីរបស់គេហទំព័រ ដែលប្រើប្រាស់តាមរយៈប្រព័ន្ធ Cloud។ ពេលដែលអ្នកប្រើប្រាស់តាមរយៈគេហទំព័រ ឬកម្មវិធីគេហទំព័រ អ្វីៗទាំងអស់គឺធើ្វយ៉ាងណាឲ្យទិន្នន័យរបស់អ្នកសុវត្ថិភាព និងគ្រប់គ្រងបាន។
អត្ថប្រយោជន៍នៃប្រព័ន្ធសុវត្ថិភាពគេហទំព័រ Cloud
មានចំណុចជាច្រើនដែលត្រូវពិចារណា នៅពេលដែលយើងនិយាយដល់សុវត្ថិភាពគេហទំព័រ cloud។ ចំណុចអត្ថិភាពមួយដែលអ្នកគួរពិចារណានោះ គឺការសម្ងាត់ និងភាពត្រឹមត្រូវនៃទិន្នន័យរបស់អ្នក។ អ្នកចង់ឲ្យប្រាកដថា ព័ត៌មានរសើបមួយចំនួនដូចជា ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានហិរញ្ញវត្ថុរបស់អ្នក មិនធ្លាក់ទៅខុសមនុស្សឡើយ។ ជាលទ្ធផល វាប្រៀបបានទៅនឹងការបង្កើននូវការការពារបន្ទាយរបស់អ្នក ដើម្បីឲ្យជនដែលមានបំណងអាក្រក់ មិនអាចចូលបាន និងជៀសឆ្ងាយពីពួកគេ។
ផ្នែកសំខាន់មួយទៀតនៃសុវត្ថិភាពគេហទំព័រ cloud នោះ គឺការទប់ស្កាតជនដែលចង់ចូលទៅកាន់គេហទំព័រអ្នក។ អ្នកចង់ឲ្យជនណាដែលមិនធ្លាប់ស្គាល់ ឬក្រុមដែលមានបំណងមិនល្អ ពីការចូលទៅកាន់គេហទំព័រ ឬកម្មវិធីគេហទំព័រ។ វាប្រៀបដូចជាមានរនាំងការពារទ្វារផ្ទះអ្នកដែលកំពុងមានពិធីជប់លៀងមួយ ដោយធានាថា មានតែបុគ្គលដែលបានអញ្ជើញប៉ុណ្ណោះ ដែលអាចចូលផ្ទះអ្នកបាន។
ការការពារប្រឆាំងនឹងគ្រោះថ្នាក់តាមអ៊ីនធើណេតដូចជាមេរោគ malware, វីរុស និងការបន្លំផ្សេងៗ ក៏ជាផ្នែកនៃសុវត្ថិភាពគេហទំព័រ cloud ផងដែរ។ វីរុសតូចៗទាំងនេះ អាចនៅលួចលាក់ ហើយអាចបង្កជាការបំផ្លាញជាច្រើនដូចជាការលួចទិន្នន័យ ឬការកាន់កាប់គេហទំព័ររបស់អ្នក។ ជាលទ្ធផលអ្នកត្រូវរស់រាន់ក្នុងការតម្លើងកំពែងការពារដើម្បីរារាំងពួកវីរុសទាំងនោះ។
បន្ថែមពីលើការការពារទិន្នន័យរបស់អ្នកចេញពីដៃជនអាក្រក់នោះ សុវត្ថិភាពគេហទំព័រ cloud ក៏ផ្ដោតទៅការលើរកឃើញ និងស្ថេរភាពនៃគេហទំព័រ និងកម្មវិធីគេហទំព័ររបស់អ្នក។ អ្នកមិនចង់ឲ្យគេហទំព័ររបស់អ្នក បើកមិនចេញ ហើយក៏មិនអាចចូលទៅកាន់បាន ដោយសារហេតុផលផ្សេងៗដែរ។ វាប្រៀបបានទៅនឹងការររៀបចំផែនការទុកមុនរួចជាស្រេច ក្នុងករណីណាមួយកើតឡើង។
បច្ចេកវិទ្យា និងវិធីសាស្រ្តមួយចំនួនត្រូវបានប្រើដើម្បីបង្កើតសុវត្ថិភាពគេហទំព័រ cloud។ វិធីការពារទិន្នន័យទាំងនោះមានដូចជា, ច្បាប់ចូលទៅកាន់ដ៏តឹងរឹង ការត្រួតពិនិត្យសុវត្ថិភាពជាប្រចាំ ការដាក់ពង្រាយរនាំងការពារ និងប្រព័ន្ធរកឃើញការលួចចូលជាដើម។ វាស្រដៀងទៅនឹងការមានប្រព័ន្ធការពារយ៉ាងច្រើន ដែលតែងតែផ្ដល់ដំណឹង គ្រប់ពេលដែលមានហានិភ័យអ្វីមួយកើតឡើង។
ស្ថិតិនៅលើសុវត្ថិភាពគេហំទំព័រ Cloud
តើអ្នកមានដឹងដែរទេថា Cloud ពេលនេះ អាចផ្ទុកបានដល់ទៅ៨០% នៃចំនួនការងារក្រុមហ៊ុន? វាមិនមែនជារឿងចម្លែកនោះទេដែលសុវត្ថិភាពគេហទំព័រ cloud អាចផ្ដល់ផលប្រយោជន៍បានយ៉ាងច្រើននោះ។ មានន័យថា platforms ជាច្រើននៃ cloud ពេលនេះអាចគ្រប់គ្រងទ្និនន័យ និងប្រត្ដិបត្ដិការផ្សេងៗ បានយ៉ាងធំដោយពុំមានបញ្ហាអ្វីឡើយ។ 80% នៃបន្ទុកការងាររបស់ក្រុមហ៊ុន? វាមិនគួរឱ្យភ្ញាក់ផ្អើលទេដែលផ្តល់អត្ថប្រយោជន៍ជាច្រើននៃសុវត្ថិភាពពពក។ នេះមានន័យថាវេទិកាដែលមានមូលដ្ឋានលើពពកឥឡូវនេះគ្រប់គ្រងភាគរយដ៏ធំនៃប្រតិបត្តិការ និងទិន្នន័យរបស់ក្រុមហ៊ុន។
យ៉ាងណាក្ដី ស្ថិតិដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពោលចំនួនដល់ទៅ ៨២% នៃសុវត្ថិភាពរបស់ cloud បានបញ្ជាក់ថា បុគ្គលិកដែលប្រកបការងារបានរំលោភលើសេចក្ដីទុកចិត្ដរបស់ក្រុមហ៊ុនរបស់ពួកគេ។ នេះសរបញ្ជាក់បានថា ទោះជាមានការពង្រឹងសន្ដិសុខបានធំយ៉ាងណាក៏ដោយ ប្រសិនបើមនុស្សខ្វះនូវការយល់ដឹង នោះក៏អាចផ្ដល់នូវហានិភ័យយ៉ាងធ្ងន់ធ្ងរបានដែរ។ ការរកឃើញដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៀត បើទោះបីជាដំណើរការក្នុងការស្វែងរកមានការលំបាកក៏ពិតមែន ប៉ុន្ដែ ៨៣% នៃតំណរភ្ជាប់ៗផ្សេង មិនអាចលួចចូលទៅកាន់ទិន្នន័យសំខាន់ៗបានឡើយ នៅពេលដែលប្រើប្រាស់ cloud។ មុខងារការពារមិនឲ្យលួចចូលបាននេះ គឺប្រៀបបានទៅនឹងកូដសម្ងាត់មួយ ដែលអាចការពារទិន្នន័យរបស់អ្នក ពីក្រសែភ្នែកអ្នកដ៏ទៃបាន។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនមួយចំនួន នូវពុំទាន់អាចការពារសុវត្ថិភាពដ៏សំខាន់នេះបាននៅឡើយនោះទេ ដោយពួកគេសុខចិត្ដទុកចោលនូវទិន្នន័យដ៏មានតម្លៃរបស់ពួកគេ។ 82% នៃការរំលោភលើសុវត្ថិភាពពពក គឺជាលទ្ធផលនៃអសមត្ថភាពរបស់បុគ្គលិក។ វាបង្ហាញថា ទោះបីជាមានយន្តការសន្តិសុខរឹងមាំក៏ដោយ កំហុសរបស់មនុស្ស និងការខ្វះការយល់ដឹងអាចជាហានិភ័យធ្ងន់ធ្ងរ។ ការរកឃើញដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៀតគឺថា ទោះបីជាមានការលំបាកក្នុងដំណើរការក៏ដោយ 83% នៃក្រុមហ៊ុនមិនអ៊ិនគ្រីបទិន្នន័យសំខាន់ៗនៅពេលប្រើពពក។ មុខងារអ៊ីនគ្រីបមានមុខងារដូចជាលេខកូដសម្ងាត់ រក្សាទិន្នន័យរបស់អ្នកឱ្យមានសុវត្ថិភាពពីការគាស់ភ្នែក។ ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាក្រុមហ៊ុនជាច្រើនកំពុងខកខានក្នុងការអនុវត្តការការពារសុវត្ថិភាពដ៏សំខាន់នេះ ដោយទុកឱ្យទិន្នន័យរសើបរបស់ពួកគេងាយរងគ្រោះ។
ការបំផ្លាស់ទីតាំងរបស់ cloud គឺជាចំណុចដ៏ចម្បងសម្រាប់អាជីវកម្ម នៅពេលដែលពួកគេចាប់ផ្ដើមដំណើរការក្នុងការផ្លាស់ប្ដូរឌីជីថលរបស់ពួកគេ។ ជាការពិត ៧២% នៃអាជីវកម្ម គោលដៅចម្បងរបស់ពួកគេ គឺការបំលាស់ទីនៃ cloud របស់ពួកគេ ដែលការធើ្វបែបនេះ បានជះឥទ្ធិពលដ៏ធំទៅលើសុវត្ថិភាពរបស់ពួកគេ។ ដើម្បីជៀសវាងទៅលើហានិភ័យមួយចំនួន វាពិតជាសំខាន់ក្នុងការចាត់ទុកសុវត្ថិភាពគេហទំព័រ cloud ជាចំណុចអត្ថិភាព អំឡុងពេលដំណើរការនៃការបំផ្លាស់ទី cloud របស់អ្នក។
នៅពេលដែលអ្នកជ្រើសរើសអ្នកដែលផ្ដល់សេវាកម្ម cloud, សុវត្ថិភាព គួរតែជាចំណុចដ៏ធំបំផុតដែលអ្នកគួរតែពិចារណា។ ជារឿងដ៏គួរឲ្យភា្ញក់ផ្អើល ក្រុមហ៊ុនតែ ២៨% ប៉ុណ្ណោះ ដែលបានធើ្វការពិចារណាបញ្ហាសុវត្ថិភាព ជារឿងចម្បងរបស់ពួកគេ។ ពេលដែលអ្នកជ្រើសរើសអ្នកដែលផ្ដល់សេវាកម្ម cloud សូមចាត់ទុក សុវត្ថិភាព គឺជារឿងចម្បង ដើម្បីធានាថា ទិន្នន័យ និងកម្មវិធីរបស់អ្នក ត្រូវបានការពារ។
ការបាត់បង់ទិន្នន័យ និងការលួចចូល គឺជារឿងដ៏គួរឲ្យព្រួយបារម្ភបំផុតសម្រាប់សុវត្ថិភាពរបស់ cloud, ដោយ ៦៩% នៃក្រុមហ៊ុន បានបង្ហាញការភ័យខ្លាច។ ការរក្សាបាននូវការជឿទុកចិត្ដ អមជាមួយច្បាប់នៃការរក្សាបាននូវព័ត៌មានរសើប និងបញ្ចៀសបាននូវទិន្នន័យណាដែលចង់លួចចូល។ ឯកជនភាពទិន្នន័យ ក៏ជាការព្រួយបារម្ភដ៏ខ្លាំងដែរ សម្រាប់ក្រុមហ៊ុនប្រមាណ ៦៦% ដោយបញ្ជាក់ពីសារៈសំខាន់នៃវិធានការសុវត្ថិភាពនេះ។ បន្ថែមពីលើនេះ ៤៤% នៃក្រុមហ៊ុន ក៏បង្ហាញនូវការព្រួយបារម្ភជុំវិញបញ្ហា ចេតនាក្នុងការបង្ហាញអត្ដសញ្ញាណ ដែលនាំឲ្យមានការចូលប្រើប្រាស់ដោយខុសច្បាប់។
សូមអាន៖ មជ្ឈមណ្ឌលទិន្នន័យនិម្មិតភាព៖ ធ្វើឱ្យប្រតិបត្តិការប្រសើរឡើង និងកាត់បន្ថយការចំណាយ
ការអនុវត្ដល្អបំផុតទាំង១០ នៅលើសុវត្ថិភាពគេហំទំព័រ Cloud
ពេលដែលយើងគិតដល់ការរក្សាទិន្នន័យឲ្យមានសុវត្ថិភាព ក្នុងបណ្ដាញអ៊ីនធើណេតដ៏ទូលំទូលាយ, សុវត្ថិភាពគេហទំព័រ cloud គែជាជម្រើសដែលអ្នកអាចទុកចិត្ដបាន។ ពួកយើងបានរៀបចំនូវបញ្ជីក្នុងការអនុវត្ដសំខាន់ៗចំនួន ១០ សម្រាប់ការពារគេហទំព័រ និងកម្មវិធីផ្សេងៗ ដើម្បីជួយអ្នកឲ្យបានមុនមួយជំហាន ជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលធើ្វឲ្យអ្នកពុំមានការបារម្ភ និងអាចគេងលក់យ៉ាងស្កប់ស្កល់ក្នុងពេលរាត្រី។
ស្វែងយល់ពីគំរូទំនួលខុសត្រូវរួមរបស់អ្នក
នៅពេលដែលយើងនិយាយអំពីបណ្ដាញសុវត្ថិភាព cloud វាជារឿងសំខាន់ក្នុងការចាប់យកគំរូទំនួលខុសត្រូវរួម។ ក្នុងគំរូនេះ អ្នកប្រើប្រាស់ cloud និងអ្នកដែលផ្ដល់សេវាកម្ម cloud ពួកគេម្នាក់ៗត្រូវភារកិច្ចតែមួយគត់ ដើម្បីធានាឲ្យបាននូវប្រព័ន្ធសុវត្ថិភាពទិន្នន័យ និងកម្មវិធីមួយចំនួនរបស់អ្នក។ តោះ ទៅមើលឲ្យកាន់តែច្បាស់នូវគំរូមួយនេះ ដើម្បីយល់ដឹងបន្ថែមទៀតអំពីសារសំខាន់របស់វា និងអ្វីដែលអ្នកត្រូវធើ្វ។
អ្នក ហើយនិងអ្នកដែលផ្ដល់សេវាកម្ម cloud ប្រៀបបានទៅនឹងដៃគូដ៏រឹងមាំជាងគេលើលោក នៃសុវត្ថិភាពគេហទំព័រ cloud, ធើ្វការជាមួយគ្នា ដើម្បីឲ្យទិន្នន័យរបស់អ្នកមានសុវត្ថិភាព។ គំរូទំនួលខុសត្រូវរួម បញ្ជាក់ពីការបែងចែកទំនួលខុសត្រូវរវាងអ្នក និងអ្នកផ្ដល់សេវាកម្ម ដូច្នេះការយល់ច្បាពីតួនាទីរបស់ខ្លួន គឺមានសារៈសំខាន់ណាស់។
ខណៈពេលដែលអ្នកផ្ដល់សេវា cloud ទទួលខុសត្រូវទៅលើមូលដ្ឋានគ្រិះ បណ្ដាញ និងរាយកាយនៃទិន្នន័យ, តួនាទីចម្បងរបស់អ្នកគឺទទួលខុសត្រូវទៅលើកម្មវិធី និងទិន្នន័យ។ នេះបញ្ជាក់ថា អ្នកត្រូវតែដឹងអំពីផ្នែកសុវត្ថិភាពដែលអ្នកទទួលខុសត្រូវនិងធ្វើការប្រុងប្រយ័ត្នជាចាំបាច់។
ជាធម្មតា អ្នកផ្គត់ផ្គង់ត្រូវមើលការខុសត្រូវទៅលើភារកិច្ចមួយចំនួនដូចជា សុវត្ថិភាពបរិស្ថានរូបវន្ត ភាពអាចរកបាននៃហេដ្ឋារចនាសម្ព័ន្ធ និងការការពារប្រព័ន្ធប្រតិបត្តិការមូលដ្ឋាន។ ដើម្បីការពារ និងប្រឆាំងទៅលើការគំរាមកំហែងពីផ្នែកខាងក្រៅ ពួកគេក៏បានដាក់ពង្រាយការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព នៅលើបណ្ដាញ និងជុំវិញហេដ្ឋារចនាសម័្ពន្ធផ្សេងៗផងដែរ។
ក្នុងនាមជាអ្នកប្រើប្រាស់ cloud អ្នកមានតួនាទីក្នុងការទទួលខុសការការពារកម្មវិធី ទិន្នន័យ និងការចូលប្រើរបស់អ្នកប្រើប្រាស់។ អនុវត្ដ និងត្រួតពិនិត្យការចូលប្រើប្រាស់ឲ្យបានត្រឹមត្រូវ, ការគ្រប់គ្រងសិទ្ធិអ្នកប្រើប្រាស់ដែលត្រឹមត្រូវ និងការការពារកូដកម្មវិធីរបស់អ្នក គឺជាផ្នែកនៃចំណុចនេះ។ អ្នកក៏ត្រូវការពារទិន្នន័យរបស់អ្នក ដោយបំម្លែងចូលទាំងក្នុង rest និង transport។
ដើម្បីអនុវត្ដផ្នែកទំនួលខុសត្រូវរួមរបស់អ្នក ជាដំបូងអ្នកត្រូវយល់ពីសេវាកម្ម និងច្បាប់ផ្សេងៗនៃអ្នកដែលផ្ដល់សេវាកម្មសុវត្ថិភាព cloud ជាមុនសិន។ ពួកគេជានិច្ចកាល តែងផ្តល់នូវឧបករណ៍ ធនធាន និងការអនុវត្តល្អបំផុត ដើម្បីជួយអ្នកឱ្យសម្រេចបាននូវកាតព្វកិច្ចសុវត្ថិភាពរបស់អ្នក។
សួរសំណួរទៅកាន់អ្នកដែលផ្ដល់សុវត្ថិភាព Cloud របស់អ្នក
ក្នុងនាមជាអ្នកប្រើប្រាស់ cloud អ្នកមានសិទ្ធិក្នុងការដឹងអំពីការការពារទ្រព្យសម្បត្ដិដ៏មានតម្លៃរបស់អ្នក។ អ្នកអាចស្វែងយល់អំពីនិតិវិធីនៃសុវត្ថិភាព គោលការណ៍មួយចំនួន តាមរយៈការសួរសំណួរសុវត្ថិភាពដ៏ជាក់លាក់ជាច្រើន។ ការធើ្វដូចនេះ អាចអនុញ្ញាតឱ្យអ្នកធ្វើការវិនិច្ឆ័យព័ត៌មានទាក់ទងនឹងចំនួនសុវត្ថិភាពដែលពួកគេផ្តល់ ថា តើវាបានបំពេញតាមតម្រូវការរបស់អ្នកដែរ ឬយ៉ាងណានោះ។
ចាប់ផ្ដើមដោយការសាកសួរទ្និនន័យកណ្ដាល និងសុវត្ថិភាពខាងក្រៅ។ សាកសួរអំពីការរឹតបន្ដឹងការចូលប្រើប្រាស់ ប្រព័ន្ធឃ្លាំមើល និងរនាំងការពារនៅនឹងកន្លែង ដើម្បីរារាំងការចង់ជ្រៀតចូលណាមួយ។ ដឹងច្បាស់ថា physical infrastructure របស់អ្នក គឺបានការពារសម្រាប់សុវត្ថិភាពគេហទំព័រ cloud របស់អ្នក។
ការស៊ើបអង្កេតទៅលើបណ្ដាញសុវត្ថិភាព គឺជារឿងបន្ទាប់។ សាកសួរអំពីរនាំងការពារ, ប្រព័ន្ធរកឃើញអ្នកលួចចូល និងវិធានការសុវត្ថិភាពបណ្តាញផ្សេងទៀត។ យល់ដឹងអំពីរបៀបការពារទិន្នន័យរបស់អ្នកក្នុង transit និងប្រឆាំងនឹងការចង់វាយឆ្មក់ពីសំណាក់ប្រព័ន្ធខាងក្រៅ ដែលអនុញ្ញាតឱ្យអ្នកវាយតម្លៃស្ថានភាពសុវត្ថិភាពទាំងមូលរបស់ពួកគេ។
សាកសួរអំពីគោលការណ៍ការពារទ្និនន័យរបស់ពួកគេផងដែរ។ ឬសាកសួរប្រសិនបើពួកគេការពារទិន្នន័យរបស់ពួកគេក្នុង transit ឬ នៅ rest ក៏ដូចជា encryption algorithms និងការគ្រប់គ្រងដ៏សំខាន់អ្វីដែលពួកគេប្រើ។ Encryption ដើរតួនាទីជារបាំងដ៏មានឥទ្ធិពលប្រឆាំងនឹងការចូលប្រើខុសច្បាប់ ដូច្នេះវាមានសារៈសំខាន់ណាស់ដែលវាត្រូវបានអនុវត្តឲ្យបានត្រឹមត្រូវ។
ត្រូវចងចាំជាចាំបាច់អំពីការឆ្លើយតប និងនិតិវិធីសង្គ្រោះនៅពេលមានអាសន្ន។ សាកសួរអំពីរបៀបដែលពួកគេដោះស្រាយបញ្ហាសុវត្ថិភាព យន្តការកាត់បន្ថយអ្វីដែលពួកគេមាននៅនឹងកន្លែង និងរបៀបដែលពួកគេធានាភាពអាចរកបាន និងភាពសុចរិតនៃទិន្នន័យរបស់អ្នកក្នុងអំឡុងពេលមានវិបត្តិ។
លើសពីនេះទៀត សាកសួរអំពីការអនុវត្ដការគ្រប់គ្រងភាពងាយរងគ្រោះរបស់ពួកគេ។ សួរអំពីរបៀបជួសជុល និងការតម្លើងទិន្នន័យរបស់ពួកគេ, តើញឹកញាប់ដែរទេ ដែលពួកគេអនុវត្ដការពិនិត្យមើលទៅលើភាពងាយរងគ្រោះ, ហើយថាតើពួកគេផ្ញើសារដោយរបៀបណា ទៅកាន់បញ្ហាដែលពួកគេទើបនឹងរកឃើញថ្មី។ ទាំងនេះបង្ហាញឲ្យឃើញពីភាពខិតខំ ការយកចិត្ដទុកដាក់ ដើម្បីត្រៀមខ្លួ នមុនពេលបញ្ហាមកដល់។
ជាចុងក្រោយ ស្វែងយល់អំពីភាគីទី៣ របស់ពួកគេ និងការបញ្ជាក់ការអនុលោមតាមច្បាប់របស់ពួកគេ។ ថាតើពួកគេបានធើ្វ សវនកម្មសុវត្ថិភាពឯករាជ្យ និងអនុវត្តតាមស្តង់ដារសុវត្ថិភាព បទប្បញ្ញត្តិដែលទទួលស្គាល់ដោយឧស្សាហកម្មដែរឬយ៉ាងណា។ វិញ្ញាបនប័ត្រ និងសវនកម្មទាំងនេះ បន្ថែមស្រទាប់នៃការធានាបន្ថែមទៀតដល់ការយកចិត្តទុកដាក់របស់ពួកគេចំពោះសុវត្ថិភាព។
ដំណោះស្រាយគ្រប់គ្រងអត្តសញ្ញាណ និងការចូលប្រើប្រាស់
ដំណោះស្រាយ IAM ដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារទ្វារ ផ្ដល់ឲ្យអ្នកនូវការគ្រប់គ្រងជនណាដែលចង់លួចចូលទៅក្នុង cloud របស់អ្នក។ វាអនុញ្ញាតឲ្យអ្នកអាចកំណត់ និងគ្រប់គ្រងអត្ដសញ្ញាតអ្នកប្រើប្រាស់, ផ្តល់សិទ្ធិចូលប្រើប្រាស់សមស្រប និងតាមដានសកម្មភាពអ្នកប្រើប្រាស់។ អ្នកនឹងអាចមើលឃើញបានពេញលេញ ក៏ដូចជាការគ្រប់គ្រងទៅលើអ្នកដែលចង់ចូលទៅកាន់កម្មវិធី ឬទិន្នន័យរបស់អ្នក។
អ្នកអាចអនុវត្ដគោលការណ៍សិទ្ធិដ៏តិចតួចបំផុតជាមួយនឹងដំណោះស្រាយ IAM នៅនឹងកន្លែងតែម្ដង។ នេះបានអនុញ្ញាត្ដឲ្យអ្នកដែលប្រើប្រាស់ មានសិទ្ធិប្រើ ដើម្បីបំពេញតួនាទីរបស់ពួកគេ កាត់បន្ថយហានិភ័យនៃការលួចចូល ឬឥទ្ធិពលផ្សេងៗ។ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍នៃសិទ្ធិតិចតួចបំផុតនេះ អ្នកនឹងអាចកាត់បន្ថយ ការវាយប្រហារពីខាងក្រៅដែលមានសក្តានុពល និងកែលម្អឥរិយាបថសុវត្ថិភាពរបស់អ្នកឲ្យបានកាន់តែប្រសើរ។
ប្រព័ន្ធ IAM ក៏បានភ្ជាប់ជាមួយបច្ចេកទេសផ្ទៀងផ្ទាត់ដ៏រឹងមាំផងដែរ។ ពួកគេទទួលយកវិធីសាស្រ្តផ្ទៀងផ្ទាត់ផ្សេងៗគ្នា រួមទាំងពាក្យសម្ងាត់ ការផ្ទៀងផ្ទាត់ពហុកត្តា (MFA) និងជីវមាត្រ។ ការប្រើប្រាស់កត្តាផ្ទៀងផ្ទាត់មួយចំនួននេះ គឺបានបន្ថែមកម្រិតការពារបន្ថែមទៀត ដែលធ្វើឱ្យវាកាន់តែលំបាកសម្រាប់ជនអាក្រក់ ដែលចង់បន្លំធើ្វជាអ្នកប្រើប្រាស់ស្របច្បាប់។
លើសពីនេះ ដំណោះស្រាយ IAM បានផ្ដល់ឲ្យអ្នកប្រើប្រាស់ក្នុងការគ្រប់គ្រងដ៏សមស្របមួយ។ មានន័យថា អ្នកអាច onboard ឬ offboard អ្នកប្រើប្រាស់ បានយ៉ាងមានប្រសិទ្ធិភាព, គ្រប់គ្រងសិទ្ធិប្រើប្រាស់របស់ពួកគេ និងពន្លឿនប្រតិបត្តិការ និងបញ្ឈប់ការផ្តល់ដល់អ្នកប្រើប្រាស់យ៉ាងលឿនតាមដែលអាចធើ្វទៅបាន។
បន្ថែមពីលើនេះទៀត ប្រព័ន្ធ IMS ក៏អាចធើ្វឲ្យអ្នកកត់ត្រា កានតែមានភាពងាយស្រួល។ ពួកគេអាចអនុញ្ញាត្ដឲ្យអ្នកតាមដាន និងពិនិត្យមើលទៅលើសកម្មភាពរបស់អ្នកប្រើប្រាស់ ផ្ដល់ឲ្យអ្នកនូវព័ត៌មានសំខាន់ៗមួយចំនួនអំពី អ្នកណាដែលចូលប្រើប្រាស់ ហើយនៅពេលណាដែរ។ ក្នុងករណីមានបញ្ហាសុវត្ថិភាព អ្នកកត់ត្រាទាំងនេះ អាចជួយអ្នកក្នុងការស៊ើប និងការវិភាគមួយចំនួន ដែលអនុញ្ញាតឱ្យអ្នកកំណត់ប្រភព និងវិសាលភាពនៃឧប្បត្តិហេតុ។
លើសពីនេះ ប្រព័ន្ធ IAM ជារឿយៗមានចំណុចប្រទាក់ជាមួយមុខងារ Single Sign-On (SSO) ។ អ្នកប្រើប្រាស់អាចប្រើប្រាស់ SSO ដើម្បីចូលប្រើកម្មវិធីផ្សេងៗ ជាមួយនឹងសំណុំលិខិតសម្គាល់តែមួយ។ វាមិនត្រឹមតែធ្វើអោយប្រសើរឡើងនូវភាពងាយស្រួលរបស់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏អនុញ្ញាតឲ្យអ្នកអនុវត្តគោលការណ៍សុវត្ថិភាពស្តង់ដានៅគ្រប់កម្មវិធីដែលទាក់ទងគ្នាទៅវិញទៅមកផងដែរ។
ហ្វឹកហាត់បុគ្គលិករបស់អ្នក
បុគ្គលិករបស់អ្នក គឺជាអ្នកការពារដំបូងគេ សម្រាប់អ្នកដែលចង់ប្រឆាំងនឹងការគំរាមកំហែងផ្នែកសន្តិសុខ។ អ្នកផ្ដល់ឲ្យពួកគេនូវចំណេះដឹង និងជំនាញដែលពួកគេត្រូវការ ដើម្បីកំណត់អត្តសញ្ញាណ និងកាត់បន្ថយការគំរាមកំហែងដែលអាចកើតមាន ដោយបង្រៀនពួកគេអំពីការអនុវត្តល្អបំផុតសុវត្ថិភាពគេហទំព័រ cloud។ យល់ដឹងពីប្រភេទនៃការ attack របស់ vectors, ការព្យាយាមកំណត់អត្ដសញ្ញាណអ្នកព្យាយាមបន្លំ និងការអនុវត្ដលំហាត់ការដាក់ពាក្យសម្ងាត់ដ៏ល្អ គឺសុទ្ធសឹងជាផ្នែកទាំងអស់នេះ។
ការបណ្តុះបណ្តាលផ្នែកសុវត្ថិភាព ក៏បង្កើននូវចំណេះដឹងដល់បុគ្គលិ កអំពីតម្រូវការសម្រាប់ការការពារទិន្នន័យផងដែរ។ ពួកគេរៀនពីរបៀបគ្រប់គ្រងព័ត៌មានរសើបប្រកបដោយការទទួលខុសត្រូវ និងគ្រប់គ្រងទិន្នន័យឱ្យបានត្រឹមត្រូវ។ វាកាត់បន្ថយលទ្ធភាពនៃការបំពានទិន្នន័យដោយអចេតនា ឬការបង្ហាញព័ត៌មានផ្ទាល់ខ្លួនផងដែរ។
ការបណ្ដុះបណ្ដាលបុគ្គលិករបស់អ្នកជាប្រចំា នឹងធើ្វឲ្យពួកគេអាចទាន់នូវការគំរាមកំហែងផ្សេងៗដែលកើងឡើងចុងក្រោយបំផុត ហើយក៏អាចត្រៀមធើ្វយុទ្ធសាស្រ្ដ ដើម្បីទប់ស្កាត់ការវាយប្រហារណាមួយដែលអាចនឹងលេចចេញ។ នេះអាចធានាបានថា ក្រុមហ៊ុនដឹងពីភាពងាយរងគ្រោះថ្មី ហើយអាចកែសម្រួលនីតិវិធីរបស់ពួកគេស្របតាមអ្វីដែលកំពុងកើតឡើង។ តាមរយៈការត្រៀមទុកមុន និយោជិតរបស់អ្នកអាចដោះស្រាយបញ្ហាសុវត្ថិភាព និងកាត់បន្ថយឥទ្ធិពលដែលអាចកើតមានឡើងបាន។
វាមានសារៈសំខាន់ណាស់ក្នុងការសង្កត់ធ្ងន់លើសារៈសំខាន់របស់និយោជិត។ តាមរយៈការបណ្តុះអារម្មណ៍នៃភាពជាម្ចាស់ និងការទទួលខុសត្រូវនៅក្នុងបុគ្គលិករបស់អ្នក អ្នកអាចបង្កើតបរិយាកាសសហការ ដែលមនុស្សគ្រប់គ្នាដឹងពីតួនាទីរបស់ពួកគេក្នុងការការពារទ្រព្យសម្បត្តិរបស់ស្ថាប័ន។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះធ្វើអោយប្រសើរឡើងនូវសុវត្ថិភាពរួម និងកាត់បន្ថយហានិភ័យនៃការវាយប្រហារដោយជោគជ័យ។
ការបណ្ដុះបណ្ដាលបុគ្គលិក រួមបញ្ចូលទៅនឹងឆ្លើយតបឧប្បត្តិហេតុ និងរបៀបនៃការរាយការណ៍ផងដែរ។ បុគ្គលិកគួរតែត្រូវបានហ្វឹកហាត់ដើម្បីកំណត់ចំណាំ និងរាយការណ៍អំពីឧប្បត្តិហេតុសន្តិសុខឱ្យបានឆា ប់តាមដែលអាចធ្វើទៅបាន។ តាមរយៈការជម្រុញឲ្យមាននូវវប្បធម៌នៃការផ្ដល់ដំណឹង អ្នកអាចបង្កើតបាននូវបរិយាកាសមួយ គ្រប់ពេលលទ្ធភាពដែលអាចមានបញ្ហាកើតឡើងបាន គឺអាចដោះស្រាយទាន់ពេល កាត់បន្ថយផលប៉ះពាល់របស់វាផងដែរ។
ពិចារណាក្នុងការរៀបចំលំហាត់សុវត្ថិភាព និងការក្លែងណាមួយ ដើម្បីពិនិត្យការរៀបចំ និងការឆ្លើយតបទៅនឹងបញ្ហាសុវត្ថិភាព។ លំហាត់ទាំងនេះ អាចជួយក្នុងការកំណត់អត្តសញ្ញាញ សម្រាប់កែលម្អ និងផ្តល់នូវបទពិសោធន៍ដ៏មានតម្លៃក្នុងការដោះស្រាយបញ្ហាក្នុងពិភពពិត។ ការរៀនពីការក្លែងទាំងនេះ នឹងជួយពង្រឹងការអនុវត្តល្អបំផុតក្នុងសុវត្ថិភាព និងកែលម្អសមត្ថភាព ឆ្លើយតបឧបទ្ទវហេតុ។
បង្កើត និងអនុវត្តគោលការណ៍សុវត្ថិភាព Cloud
គោលការណ៍សុវត្ថិភាព cloud ប្រៀបបានទៅនឹងផែនដីសម្រាប់បង្ហាញផ្លូវសុវត្ថិភាពសន្ដិសុខដល់ក្រុមហ៊ុនរបស់អ្នក។ ពួកគេបានផ្ដល់នូវរចនាសម្ព័ន្ធ និងប្រាប់ទៅលើបញ្ហាសំខាន់ៗដូចជាការការពារទិន្នន័យ ការគ្រប់គ្រងការចូលប្រើ ការឆ្លើយតបនូវគ្រោះថ្នាក់បានភ្លាមៗ និងការទទួលខុសត្រូវរបស់បុគ្គលិក។ បទប្បញ្ញត្តិទាំងនេះបានជួយសម្រួល និងរៀបចំបរិយាកាស cloud ឲ្យមានភាពស្មើគ្នា ជាមួយនឹងការអនុវត្ដដ៏ល្អបំផុត។
ពិចារណាទៅលើហានិភ័យ និងតម្រូវការជាក់លាក់របស់អង្គភាពរបស់អ្នក ខណៈពេលដែលអ្នកកំពុងបង្កើតគោលការណ៍សុវត្ថិភាព cloud។ បង្កើតគោលការណ៍ដ៏ជាក់លាក់ និងច្បាស់លាស់ទៅលើហេដ្ឋារចនាសម្ព័ន្ធ cloud របស់អ្នក, កម្មវិធី និងទ្និនន័យ។ ការកំណត់បែបនេះ ដើម្បីឲ្យប្រាកដថា ច្បាប់របស់អ្នកមានប្រសិទ្ធភាពក្នុងការការពារទ្រព្យសម្បត្ដិតែមួយគត់របស់អ្នក។
គោលការណ៍សុវត្ថិភាព cloud របស់អ្នក គួរតែកំណត់របៀបប្រើរបស់អ្នកប្រើប្រាស់ និងការទទួលខុសត្រូវរបស់ពួកគេ។ ពួកគេគួរតែគ្រប់គ្រងចំណុចមួយចំនួនរួមមាន លេខសម្ងាត់, ការគ្រប់គ្រង, ការប្រើប្រាស់កម្មវិធី cloud ឲ្យបានសមស្រប និងការអនុលោមតាមតម្រូវការការពារទិន្នន័យ។ តាមរយៈការបង្កើតស្តង់ដារទាំងនេះ អ្នកអាចលើកកម្ពស់វប្បធម៌ដែលគិតពីសុវត្ថិភាពនៅក្នុងក្រុមហ៊ុនរបស់អ្នក។
ដើម្បីការពារការគំរាមកំហែងពីបចេ្ចកវិទ្យាផ្សេងៗ និងការរកឃើញការអភិវឌ្ឍន៍ផ្សេងៗ វាពិតជារឿងដ៏សំខាន់ក្នុងការត្រួតពិនិត្យ និងធ្វើបច្ចុប្បន្នភាពច្បាប់សុវត្ថិភាព cloud ឲ្យបានទៀងទាត់។ គោលការណ៍របស់អ្នក ដាច់ខាតត្រូវតែធើ្វបច្ចុប្បន្នភាព ប្រសិនបើភាពងាយរងគ្រោះថ្មីត្រូវបានរកឃើញ ឬមានច្បាប់អ្វីមួយផ្លាស់ប្ដូរ។ ការពិនិត្យជាប្រចាំ គឺដើម្បីឲ្យប្រាកដថា គោលការណ៍របស់អ្នកដើរទាន់សម័យបច្ចុប្បន្ន និងមានភាពសមស្រប។
វាក៏សំខាន់ផងដែរក្នុងការអនុវត្តគោលការណ៍សុវត្ថិភាព cloud របស់អ្នក។ អនុលោមតាមគោលការណ៍ដ៏ជាក់លាក់ ដែលបានត្រួតពិនិត្យត្រឹមត្រូវ។ ការត្រួតពិនិត្យសុវត្ថិភាពឲ្យបានទៀងទាត់ អាចជួយកំណត់គោលការណ៍ពីមួយចំណុច ទៅមួយចំណុច យ៉ាងជាក់លាក់។ អ្នកអាចរក្សាតួនាទីការពារឲ្យបានរឹងមាំ តាមរយៈការជូនដំណឹងនៃការបញ្ហាមួយនេះ ឲ្យបានលឿនតាមដែលអាចធើ្វបាន។
ការត្រួតពិនិត្យបច្ចេកទេស បន្ថែមពីលើការបណ្តុះបណ្តាល អាចត្រូវបានប្រើដើម្បីពង្រឹងបទប្បញ្ញត្តិរបស់អ្នក។ ដើម្បីធើ្វឲ្យបានត្រូវ តាមគោលការណ៍របស់អ្នក វិធានការសុវត្ថិភាពដូចជាការគ្រប់គ្រងការចូលប្រើប្រាស់ ការការពារព័ត៌មានផ្សេងៗ និងប្រព័ន្ធរកឃើញការលួចចូល។ បច្ចេកទេសត្រួតពិនិត្យបែបនេះ នឹងតួនាទីជារនាំង ដើម្បីការពារប្រភព cloud របស់អ្នក និងអាចការពារពីជនណាដែលចង់ចូលប្រើ ដោយគ្មានការអនុញ្ញាត។
ការពារ Endpoints របស់អ្នក
ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធើណេត ជានិច្ចកាលតែងតែផ្ដោតទៅលើការលួចចូលទៅប្រើប្រាស់ដោយគ្មានការអនុញ្ញាត ទៅកាន់ cloud របស់អ្នក។ អ្នកអាចធើ្វការការពារឲ្យបានរឹងមាំ ដើម្បីប្រឆាំងទៅលើការគំរាមកំហែងនេះ តាមរយៈការការពារប្រព័ន្ធភ្ជាប់បណ្ដាញ (endpoints)។ វិធានការការពារប្រព័ន្ធភ្ជាប់បណ្ដាញនេះ គឺដើម្បីការពារបរិយាកាស cloud ពីវីរុស ការវាយប្រហារផ្សេងៗ។
ចាប់ផ្តើមដោយការដំឡើងកម្មវិធីប្រឆាំងមេរោគ និងកម្មវិធីប្រឆាំងមេរោគដ៏រឹងមាំនៅលើប្រព័ន្ធភ្ជាប់បណ្ដាញ។ បច្ចេកវិទ្យាសុវត្ថិភាពទាំងនេះ អាចឲ្យអ្នករកឃើញ និងការពារការរីករាលដាលនៃមេរោគ ដែលមានគ្រោះថ្នាក់នៅ លើឧបករណ៍របស់អ្នក។ បន្ថែមពីនេះ អ្នកគួរតែពិចារណាក្នុងការប្រើប្រាស់កម្មវិធី Firewall ក្នុងការដើរតួជាអ្នកការពារ បន្ថែមពីលើកម្មវិធីកម្ចាស់មេរោគរបស់អ្នក។ Firewall ដើរតួនាទីជារនាំង រវាងឧបករណ៍របស់អ្នក បណ្ដាញខាងក្នុង និងក្រៅ, ត្រួតពិនិត្យមើលទៅចរាចរណ៍ទាំងក្នុង និងក្រៅ។ ការធើ្វដូចនេះ អាចការពារការចូលប្រើដោយគ្មានការអនុញ្ញាត និងការពារប្រព័ន្ធភ្ជាប់បណ្ដាញរបស់អ្នក។
ផ្នែកសំខាន់មួយទៀតនៃសុវត្ថិភាពប្រព័ន្ធភ្ជាប់បណ្ដាញរបស់អ្នក គឺការរក្សាប្រព័ន្ធប្រតិបត្តិការ និងកម្មវិធីទាំងអស់ឱ្យទាន់បច្ចុប្បន្នភាព។ អនុវត្ដសុវត្ថិភាពឲ្យទាន់បច្ចុប្បន្នភាពទៀងទាត់ អាចជួយកំណត់ភាពងាយរងគ្រោះ និងធើ្វឲ្យប្រព័ន្ធភ្ជាប់បណ្ដាញរបស់អ្នកទាំងអស់ កាន់តែមានសុវត្ថិភាព។ ដើម្បីឲ្យការធើ្វនេះកាន់តែមានភាពងាយស្រួល សូមធើ្វការ update ដោយស្វ័យប្រវត្ដិ គ្រប់ទីកន្លែងដែលអាចធើ្វបាន។
គោលការណ៍នៃការដាក់ពាក្យសម្ងាត់ គឺជារឿងដ៏សំខាន់សម្រាប់សុវត្ថិភាពប្រព័ន្ធភ្ជាប់បណ្ដាញ។ សូមលើកទឹកចិត្ដឲ្យប្រើប្រាស់នូវពាក្យសម្ងាត់ណាដែលមានភាពស្មុគស្មាញ និងគិតទៅលើការដាក់ព័ត៌មានផ្សេងៗបន្ថែមទៀត (MFA) ដើម្បីសុវត្ថិភាព។ ក្រឿនរំឮកដល់បុគ្គលិក ជៀសវាងការដាក់លេខសម្ងាត់ដដែល និងឧស្សាហ៍ update ឲ្យបានទៀងទាត់។
ទិន្នន័យរបស់ប្រព័ន្ធភ្ជាប់បណ្ដាញ ដាច់ខាតត្រូវតែមានការត្រៀមទុកជាមុនឲ្យបានទៀងទាត់។ ការត្រៀមទុកមុនក្នុងពេលថ្មីៗ មានន័យថាអ្នកអាចទាយយកទិន្នន័យរបស់អ្នកឡើងវិញ និងអាចកំណត់ពីផលប៉ះពាល់នៃគ្រោះថ្នាក់ ដែលអាចកើតឡើងនៅពេលដែលឧបករណ៍របស់អ្នកត្រូវបាត់កាត់ផ្ដាច់, បរាជ័យ ឬក៏បាត់បង់។ ការត្រៀមទុកគួរត្រូវបានរក្សាទុកនៅកន្លែងសុវត្ថិភាព ហើយការតម្លើងវិញ គួរធើ្វការតេស្ដឲ្យបានទៀងទាត់។
ចុងក្រោយ នៅពេលដែលអ្នកប្រើប្រាស់កម្មវិធី cloud ពីចម្ងាយ អ្នកនឹងតម្រូវឲ្យប្រើប្រាស់បណ្ដាញឯកជន (VPNs)។ VPNs ធើ្វឲ្យប្រព័ន្ធភ្ជាប់បណ្ដាញទៅកាន់បរិយាកាស cloud មានសុវត្ថិភាព និងការបំន្លែងទិន្នន័យផ្សេងៗ ដើម្បីជៀសវាងការបង្អាក់ ឬការចាប់ផ្សេងៗ។
បំប្លែងទិន្នន័យក្នុង Motion និងក្នុង At Rest
ការបំប្លែងទិន្នន័យ គឺសំដៅទៅលើសុវត្ថិភាពទិន្នន័យ ស្របពេលដែលវាកំពុងឆ្លងកាត់ប្រព័ន្ធមួយ ដូចជាការផ្ញើទៅកាន់បណ្ដាញ ឬការប្រើប្រាស់ពីចម្ងាយ។ ការបំប្លែងទិន្នន័យក្នុង motion បានបន្ថែមការការពារមួយកម្រិតទៀត បញ្ចៀសបានពីភាគីដែលគ្មានការអនុញាត្ដ ការស្ទាក់ និងការចូលប្រើទិន្នន័យ។
ប្រើប្រាស់ពីវិធីក្នុងការទាក់ទងដូចជា HTTPS (Hypertext Transfer Protocol Secure) សម្រាប់ការអនឡាញដែលកំពុងមមាញឹក និង SSL / TLS (Secure Sockets Layer / Transport Layer Security) សម្រាប់បណ្ដាញផ្សេងទៀតធើ្វសកម្មភាព ក្នុងការបំប្លែងទិន្នន័យអំឡុងពេលផ្ញើ។ វិធីនេះ នឹងធើ្វឲ្យការបំប្លែងតភ្ជាប់គ្នារវាង client និង server, ការពារទិន្នន័យដែលផ្ញើទៅកាន់បណ្ដាញពីការចង់ជនដែលចង់លួច និងជនដែលចង់ចូលទៅកែប្រែ។
វាជាការសំខាន់ណាស់ដែលទិន្នន័យសំខាន់ណាមួយត្រូវបានគេផ្ញើ និងពី cloud តាមរយៈការបំប្លែង (encrypted)។ ទិន្នន័យមានការផ្លាស់ប្ដូររវាងអ្នកប្រើប្រាស់ និងកម្មវិធី cloud, ទិន្នន័យដែលបានផ្ញើតាមរយៈសេវាកម្ម cloud, និងទិន្នន័យដែលបានទាយយកពីចម្ងាយពី endpoints ទាំងអស់នេះ សុទ្ធសឹងតែជាឧទាហរណ៍នៃបញ្ហា។ តាមរយៈការបំប្លែងទិន្នន័យ អ្នកបានបង្កើតបណ្តាញសុវត្ថិភាព ដើម្បីផ្លាស់ទីជុំវិញបរិយាកាស cloud។
នៅពេលដែលការបំប្លែងទិន្នន័យ នៅស្ងៀម គឺវានៅតែត្រូវបានការពារទិន្នន័យ និងរក្សាទុកទិន្នន័យក្នុងប្រព័ន្ធឯកសារ ឬឧបករណ៍ផ្ទុកផ្សេងទៀត។ ទោះបីជាអ្នកដែលគ្មានការអនុញ្ញាត អាចចូលប្រើរចនាសម័្ពន្ធទិន្នន័យក៏ដោយ ទិន្នន័យដែលបានបំប្លែងនោះ គឺមិនអាចបាត់បង់ក្នុង decryption key បានទេ។
វិធីសាស្រ្ដនៃការបំប្លែងដ៏ខ្លាំងដូចជា AES (Advanced Encryption Standard) ជានិច្ចកាលត្រូវបានគេប្រើប្រាស់ដើម្បីធានាបាននូវការសម្ងាត់ និងសុវត្ថិភាពទិន្នន័យនៅពេលមិនដាក់ឲ្យ rest។ ការពារឯកសារសំខាន់ៗ មូលដ្ឋានទិន្នន័យ និងការបម្រុងទុកពីការចូលប្រើដោយគ្មានការអនុញ្ញាត ដោយ encrypting ពួកគេ។
គិតគូរពីការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសំខាន់កណ្ដាល ដើម្បីគ្រប់គ្រង encryption keys ដោយមានប្រសិទ្ធិភាព។ ការធើ្វបែបនេះ អនុញ្ញាតឲ្យអ្នករក្សាទុក និងគ្រប់គ្រង encryption keys, បញ្ចៀសការចង់លួចចូលប្រើប្រាស់ ដោយគ្មានការអនុញ្ញាត។ ការគ្រប់គ្រងឲ្យបានជាក់លាក់ គឺពិតជាសំខាន់ ក្នុងការធើ្វឲ្យទិន្នន័យ encrypted មានសុវត្ថិភាព និងចូលប្រើប្រាស់បាន។
ប្រើប្រាស់បច្ចេកវិទ្យាសម្រាប់រកឃើញ និងការទប់ស្កាត់ការលួចចូល
អ្នកទទួលបានទិដ្ឋភាពជាក់ស្តែងនៃការវាយប្រហារដែលអាចកើតមាន ហើយអាចចាត់វិធានការភ្លាមៗដើម្បីការពារពួកគេ ដោយការដាក់ឲ្យប្រើប្រាស់កម្មវិធី Intrusion Detection System (IDS) និង Intrusion Prevention System (IPS)។ ដំណោះស្រាយនេះ ធើ្វការក្នុងនាមជាភ្នែកទី២ ដោយបន្ដតាមដានរចនាសម្ព័ន្ធ cloud របស់អ្នក សម្រាប់សញ្ញានៃការចូលប្រើប្រាស់ដោយគ្មានការអនុញ្ញាត ឬការបំពានអ្វីផ្សេងៗ។
ដើម្បីកំណត់អត្ដសញ្ញាណអ្នកដែលអាចមានលទ្ធភាពលួចចូលបាន, ប្រព័ន្ធស្វែងកការលួចចូល ប្រើប្រាស់មុខងារចាប់ជាច្រើន, រួមទាំងការរកឃើញផ្អែកលើហត្ថលេខា និងការរកឃើញដោយផ្អែកលើភាពមិនប្រក្រតី។ ការរកឃើញផ្អែកលើហត្ថលេខា គឺផ្អែកលើគំរូដែលបានបង្កើតឡើង និងហត្ថលេខានៃការគំរាមកំហែង ដែលត្រូវបានទទួលស្គាល់ ខណៈដែលការរកឃើញដោយផ្អែកលើភាពមិនប្រក្រតី គឺផ្អែកលើការចាកចេញពីសកម្មភាពធម្មតា។ អ្នកអាចកំណត់អត្តសញ្ញាណ ទាំងគ្រោះថ្នាក់ដែលគេស្គាល់ និងមិនទាន់រកឃើញដោ យការរួមបញ្ចូលគ្នានូវយុទ្ធសាស្ត្រទាំងនេះ។
ប្រព័ន្ធការពារនេះ ប្រឆាំងទៅនឹងការលួចចូលដ៏សាហាវ និងការចាប់បានពីសកម្មភាពនៃលួច។ នៅពេលដែលសកម្មភាពអ្វីមួយ គួរឲ្យសង្ស័យ ប្រព័ន្ធការពារ (IPS) អាចទប់ស្កាត់ការចរាចរណ៍ដោយស្វ័យប្រវត្ដិ ឬធ្វើសកម្មភាពដែលបានបញ្ជាក់ផ្សេងទៀត ដើម្បីបញ្ឈប់ការប៉ុនប៉ងឈ្លានពាន។
ដើម្បីបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យានៃការរកឃើញ និងការទប់ស្កាត់ការលួចចូល ត្រូវប្រាកដថា វាត្រូវបានកំណត់រចនាសម្ព័ន្ធត្រឹមត្រូវ និងធ្វើបច្ចុប្បន្នភាពទៀងទាត់។ ដើម្បីតាមដាននូវការគំរាមកំហែងផ្សេងៗ ទុកសញ្ញា system និងចាប់ច្បាប់មួយចំនួន ឲ្យទាន់ពេលបច្ចុប្បន្ន។ ពិនិត្យ និងកែតម្រូវប្រព័ន្ធឲ្យបានទៀងទាត់ ដើម្បីកាត់បន្ថយភាពវិជ្ជមាន និងអវិជ្ជមាន, ធានាឲ្យបាននូវការរកឃើញការគំរាមកំហែងត្រឹមត្រូវ និងទុកចិត្ដបាន។
វាពិតជាមានសារសំខាន់ណាស់ក្នុងការបញ្ចូលនូវបច្ចេកវិទ្យា ការរកឃើញ និងការការពារការលួច ចូលទៅក្នុងយុទ្ធសាស្រ្ដឆ្លើយតបទៅនឹងឧបទ្ទវហេតុរបស់អ្នក។ នៅពេលដែលការលួចចូលត្រូវបានរកឃើញ ការឆ្លើយតបការលួចចូលនោះ នឹងត្រូវបានដំណើរការ ដើម្បីធានាឲ្យបានការស៊ើបអង្កេតនឹងត្រូវបានធើ្វ។ ការធើ្វបែបនេះ នឹងជួយសម្រួលដល់ដំណើរការការងារក្នុ ងការឆ្លើយតបទៅនឹងឧប្បត្តិហេតុ និងកាត់បន្ថយផលប៉ះពាល់នៃការរំលោភបំពាន ដែលអាចកើតមាន។
វិធានការសុវត្ថិភាពផ្សេងទៀត រួមទាំងការគ្រប់គ្រងការចូលប្រើ ការផ្ទៀងផ្ទាត់ និងការវាយតម្លៃសុវត្ថិភាពញឹកញាប់ គួរតែត្រូវបានប្រើដោយភ្ជាប់ជាមួយប្រព័ន្ធការពារ និងការពារការលួចចូល។ សកម្មភាពទាំងអស់នេះ ត្រូវការបំពេញឲ្យគ្នាទៅវិញទៅមក ដើម្បីបង្កើតស្រទាប់សុវត្ថិភាព កាត់បន្ថយលទ្ធភាពការលួចចូលដោយជោគជ័យ។
យល់ដឹងពីហានិភ័យ និងទំនួលខុសត្រូវផ្សេងៗ
ពេលដែលយើងនិយាយអំពីសុវត្ថិភាពគេហទំព័រ cloud វាពិតជាសំខាន់ក្នុងការយល់ដឹង អំពីកាតព្វកិច្ចដែលមកជាមួយ cloud computing។ ជំហានដំបូង ត្រូវទទួលស្គាល់ថា cloud computing គឺមកជាមួយនឹងបញ្ហារបស់វា។ ការរំលោភលើទិន្នន័យ ការចូលប្រើដោយគ្មានការអនុញ្ញាត ការដាច់សេវា និងគ្រោះថ្នាក់ផ្សេងៗទៀត គឺជាកង្វល់ក្នុងចំណោមគ្រោះថ្នាក់ផ្សេងៗទៀត។ ការយល់ដឹងអំពីគ្រោះថ្នាក់ទាំងនេះ អនុញ្ញាតឲ្យអ្នកចាត់វិធានការសុវត្ថិភាពបានយ៉ាងសកម្ម ដើម្បីកាត់បន្ថយហានិភ័យ។
ស្វែងយល់អំពីវិធានការសុវត្ថិភាព និងច្បាប់មួយចំនួនដែលកំណត់ដោយអ្នកផ្ដល់សេវា cloud របស់អ្នក។ ពិនិត្យមើលឯកសារសុវត្ថិភាព និងវិញ្ញាបនប័ត្ររបស់ពួកគេ ដើម្បីធានាថាពួកគេបំពេញតាមស្តង់ដារ និងបទប្បញ្ញត្តិឧស្សាហកម្ម។ ការយល់ដឹងនេះ នឹងអនុញ្ញាតឲ្យអ្នកពិនិត្យមើលសមត្ថភាពសុវត្ថិភាពរបស់អ្នកផ្តល់សេវា cloud និងធ្វើការវិនិច្ឆ័យ ដោយជូនដំណឹងអំពីការទទួលយកសេវាកម្មរបស់ពួកគេ។
ពិនិត្យមើលទៅលើការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងមុខងារអ្នកដែលផ្ដល់ cloud។ ទិន្និន័យ encryption ការរឹតបន្តឹងការចូលប្រើ អត្តសញ្ញាណ និងការគ្រប់គ្រងការចូលប្រើ និងសុវត្ថិភាពបណ្តាញត្រូវបានរួមបញ្ចូលទាំងអស់។ ការយល់ដឹងអំពីសមត្ថភាពទាំងនេះអនុញ្ញាតឲ្យអ្នកអាចផ្គូរផ្គង ទៅនឹងតម្រូវការសុវត្ថិភាពរបស់អ្នក នៅរក្សាបាននូវរបៀបសុវត្ថិភាពដ៏រឹងមាំ។
គិតគូរអំពីទីកន្លែងដែលអ្នកផ្ដល់សេវាទិន្នន័យ cloud របស់អ្នក ទុកនៅកន្លែងណា។ ប្រទេសផ្សេងគ្នា ក៏មានច្បាប់ និងគោលការណ៍ការពារទិន្នន័យ cloud ខុសគ្នាដែរ។ រយល់ដឹងអំពីផលវិបាកផ្នែកច្បាប់ និងបទប្បញ្ញត្តិនៃការរក្សាទុក និងដំណើរការទិន្នន័យក្នុងផ្នែកផ្សេងៗ អនុញ្ញាតឲ្យអ្នកធ្វើការសម្រេចចិត្ដ ដោយដឹងអំពីព័ត៌មាន data housing និង data sovereignty។
ស្វែងយល់ពីផលប៉ះពាល់សុវត្ថិភាពនៃជម្រើសក្នុងការដាក់ពង្រាយ cloud ផ្សេងៗ ដូចជាសាធារណ ឯកជន និង hybrid cloud។ ប្រភេទនីមួយៗ មានសំណុំនៃបញ្ហា និងគ្រោះថ្នាក់រៀងៗខ្លួន។ កំណត់គំរូ cloud ណាមួយដែលល្អបំផុតសម្រាប់អង្គភាពរបស់អ្នក តាមរយៈការវាយតម្លៃទៅលើអាជីវកម្មជាក់លាក់មួយ និងផ្នែកច្បាប់។
វាយតម្លៃ និងតាមដានសុវត្ថិភាពបរិស្ថាន cloud របស់អ្នកជាប្រចាំ។ ដើម្បីស្វែងរកភាពងាយទទួលរងគ្រោះ ដោយធើ្វសវនកម្មសុវត្ថិភាព ការវាយតម្លៃភាពប្រឈម និងតេស្ដការលួចចូល។ ត្រៀមសកម្មភាព និងការប្រុងប្រយ័ត្នជានិច្ចនោះ អ្នកអាចជួសជុលប្រហោងប្រព័ន្ធសុវត្ថិភាព មុនពេលដែលតួអាក្រក់ចូលមកដល់។
រៀបចំសាកល្បងការលួចចូលទិន្នន័យ
ការរៀបចំសាកល្បងការលួចចូលទិន្នន័យ គឺជាវិធីសាស្រ្ដមួយដ៏មានសារសំខាន់ក្នុងការបង្កើតបាននូវសុវត្ថិភាពគេហទំព័រ cloud យ៉ាងរឹងមាំ។ ការតេស្ដសាកល្បងនេះ ធម្មតាសំដៅលើការលួចចូលដោយមានការគិតគូរយ៉ាងខ្លាំង ហើយកំពុងត្រូវបានប្រើប្រាស់ក្នុងសកម្មភាពប្រចាំថៃ្ង ដើម្បីស្វែងរកភាពងាយគ្រោះថ្នាក់ និងចំណុចខ្សោយក្នុងក្នុងមជ្ឈដ្ឋាន cloud របស់អ្នក។ សូមក្រឡេកទៅមើលថាតើ ហេតុអ្វីបានជាការតេស្ដការលួចចូលទិន្នន័យជារឿងសំខាន់ និងដឹងថាតើវាបានជួយឲ្យសុវត្ថិភាពគេហទំព័រ cloud របស់អ្នក ដោយរបៀបណា។
ការតេស្ដការលួចចូលទិន្នន័យ អាចប្រាប់អ្នកឲ្យដឹងក្នុងការកំណត់ពីលទ្ធភាពសុវត្ថិភាព នៅពេលដែលជនមិនល្អណាម្នាក់កំពុងចូល។ តាមរយៈវិធីសាស្រ្ដជាច្រើនដែលពួកលួចចូលទិន្នន័យនោះបានប្រើ អ្នកអាចដឹងអំពីសុវត្ថិភាព cloud របស់អ្នក និងស្វែងរកវិធីផ្សេងៗដើម្បីធើ្វឲ្យកាន់តែប្រសើរ។
ជំនាញសុវត្ថិភាពខ្ពស់ រួមមានការវាយប្រហារទៅលើរចនាសម្ព័ន្ធ cloud របស់អ្នក, កម្មវិធី និងបណ្ដាញ network អំឡុងពេលដែលអ្នកកំពុងតេស្ដ។ ពួកគេមានបំណងក្នុងការរកឲ្យឃើញនូវភាពរងគ្រោះ ស្វែងរកការកំណត់មិនត្រឹមត្រូវ និងកំណត់ទីតាំងនូវចំណុចដែលអ្នកវាយប្រហារ អាចប្រើប្រាស់បាន។
ការតេស្ដលួចចូលទិន្នន័យ គឺមានបំណងក្នុងការឲ្យអ្នកអាចពិនិត្យមើលឡើងវិ ញទៅលើដំណោះស្រាយសុវត្ថិភាព cloud។ វាអនុញ្ញាតឱ្យអ្នកស្វែងរក និងកំណត់អាទិភាពភាពងាយរងគ្រោះ ដោយផ្អែកលើភាពធ្ងន់ធ្ងររបស់វា អនុញ្ញាតឲ្យអ្នកបែកចែកប្រភព ដើម្បីជួសជុលឲ្យកាន់តែមានប្រសិទ្ធិភាព។
ការតេស្ដលួចចូលទិន្នន័យបានទៀងទាត់ អាចធានាឲ្យបានថាមជ្ឈដ្ឋានជុំវិញ cloud របស់អ្នក នឹងមានភាពធនទៅលើការគំរាមកំហែងផ្សេងៗ។ ដើម្បីពិនិត្យមើលទៅលើសុវត្ថិភាពឲ្យបានគ្រប់ជ្រុងជ្រោយ វាពិតជាសំខាន់ក្នុងការក្នុងការតេស្ដចូលទិន្នន័យ ទាំងក្នុង និងក្រៅ។
ការតេស្ដនៅខាងក្នុង អាចឲ្យអ្នកដឹងអំពីការវាយប្រហារបណ្ដាញក្នុងស្ថាប័នរបស់អ្នក។ វាជួយឲ្យអ្នកអាចកំណត់អត្តសញ្ញាណគ្រោះថ្នាក់ និងភាពងាយរងគ្រោះដែលអាចកើតមាននៅលើប្រព័ន្ធ និងបណ្ដាញខាងក្នុងរបស់អ្នក។
ជាងនេះទៅទៀត ការតេស្ដផ្នែកខាងក្រៅ អាចឲ្យអ្នកវាយតម្លៃសុវត្ថិភាព cloud របស់អ្នកពីចម្ងាយបាន។ វាផ្ដោតទៅលើការស្វែងរកភាពងាយរងគ្រោះ ពីការវាយប្រហារផ្នែកខាងក្រៅ។
ការស្វែងរកនូវការសាកល្បងតេស្ដលួចចូលទិន្នន័យនេះ បានផ្ដល់នូវព័ត៌មានដ៏មានសារសំខាន់ ដើម្បីធើ្វឲ្យសុវត្ថិភាព cloud របស់អ្នក កាន់តែមានភាពល្អជាងមុន។ ការយល់ដឹងបែបនេះ អាចឲ្យអ្នកមានវិធានការយ៉ាងសកម្មទុកមុន ដើម្បីដោះស្រាយភាពប្រឈមគ្រោះថ្នាក់ និងការកែលម្អសុវត្ថិភាពទាំងអស់របស់អ្នក។
FURTHER READING: |
1. យុទ្ធសាស្ត្រធ្វើទាញយកតាម Cloud ៖ ការណែនាំជាជំហានៗ |
2. ការយល់ដឹងអំពីរចនាសម្ព័ន្ធ Cloud៖ មូលដ្ឋានគ្រឹះ
|
3. Public Cloud ជាមូយនិង Private Cloud: តើមួយណាដែលអ្នកគួរជ្រើសរើស? |
សន្និដ្ឋាន
ក្នុងទិដ្ឋភាពឌីជីថលបច្ចុប្បន្ននេះ ការបង្កើតសុវត្ថិភាពគេហទំព័រ cloud គឺពិតជាមានសារសំខាន់ខ្លាំងណាស់។ អ្នកអាចធើ្វឲ្យ cloud នៅជុំវិញមជ្ឈដ្ឋានរបស់អ្នក កាន់តែមានសុវត្ថិភាព និងធានាបាននូវសុវត្ថិភាពទ្និនន័យ និងកម្មវិធីដ៏មានតម្លៃរបស់អ្នកដោយអនុវត្តគោលការណ៍សំខាន់ៗចំនួន ១០ ដែលបានបកស្រាយយ៉ាងលម្អិតក្នុងអត្ថបទនេះ។ ត្រូវចងចាំថា ពេលយើងនិយាយពីសុវត្ថិភាព cloud តាមរយៈអនឡាញ ការត្រៀមសកម្មភាព គឺប្រសើរជាងការប្រតិកម្ម។ ដើម្បីការពារទ្រព្យសម្បត្តិដ៏មានតម្លៃរបស់អ្នកក្នុង cloud គួរវិនិយោគលើវិធីសាស្ត្រសុវត្ថិភាពសមស្រប និង សហការជាមួយក្រុមហ៊ុនផ្តល់សេវា cloud ដ៏ល្បីល្បាញ និងមាប្រជាប្រិយភាពដូច XNUMXByte ជាដើម។ 1Byte.
ពួកយើង 1Byte ទទួលស្គាល់យ៉ាងច្បាស់ពីសារសំខាន់នៃសុវត្ថិភាពគេហទំព័រ cloud របស់អ្នក និងប្ដេជ្ញាចិត្ដក្នុងការផ្តល់ដំណោះស្រាយលើបញ្ហា cloud ក្នុងព្រះរាជាណាចក្រកម្ពុជា។ សេវាកម្មជាច្រើនរបស់យើង រួមជាមួយនឹងវិធានការសុវត្ថិភាពឈានមុខគេក្នុងវិស័យនេះ ហើយធានាបានថា ទិន្នន័យរបស់អ្នកមានសុវត្ថិភាព ហេដ្ឋារចនាសម្ព័ន្ធ cloud អ្នក ក៏មានសុវត្ថិភាព ពីការគំរាមកំហែងផ្សេងៗផងដែរ។ ដូច្នេះ ជ្រើសរើសពួកយើង សម្រាប់តម្រូវការ cloud computing របស់អ្នក ហើយរីករាយជាមួយនឹងភាពស្ងប់សុខចិត្ដដែលភ្ជាប់ជាមួយសុវត្ថិភាពគេហទំព័រ cloud ដ៏រឹងមាំ និងទុកចិត្ដបាន។ ទាក់ទងមកពួកយើងថៃ្ងនេះ ដើម្បីស្វែងយល់អំពីរបៀប តើពួកយើងអាចជួយក្រុមហ៊ិនរបស់អ្នកបានដោយរបៀបណា ដើម្បីឲ្យក្រុមហ៊ុនអ្នកអាចសម្រេចបាននូវសុវត្ថិភាព និងភាពជោគជ័យនៃដំណើរ cloud របស់អ្នក។