កម្មវិធីចំនួន៥ ក្នុងការគ្រប់គ្រងការចំណាយលើ cloud ដែលអ្នកគួរដឹង

 កម្មវិធីចំនួន៥ ក្នុងការគ្រប់គ្រងការចំណាយលើ cloud ដែលអ្នកគួរដឹង

តើអ្នកចង់ដឹងពីរបៀបគ្រប់គ្រងការចំណាយលើ cloud របស់អ្នកឲ្យបានត្រឹមត្រូវដែរទេ? ពេលនេះ អ្នកមិនចាំបាច់មើលនៅទីណាឆ្ងាយទៀតនោះទេ! ក្នុងអត្ថបទនេះ យើងនឹងចូលទៅក្នុងផ្នែកនៃការគ្រប់គ្រងការចំណាយលើ cloud ហើយពិនិត្យមើលលើកម្មវិធីដែលមានប្រសិទ្ធភាពចំនួន ៥ សម្រាប់កាត់បន្ថយការចំណាយ។ កម្មវិធីទាំង៥ នេះ នឹងអនុញ្ញាតឲ្យអ្នកធើ្វការសម្រេចចិត្ដប្រកបដោយការគិតគូរច្បាស់លាស់ កំណត់ថវិការបស់អ្នក និងសម្រេចបាននូវប្រសិទ្ធភាពហិរញ្ញវត្ថុកាន់តែប្រសើរឡើងនៅក្នុង cloud របស់់អ្នក មិនថាមិនថាជាអាជីវកម្មខ្នាតតូច ឬសហគ្រាសធំនោះទេ។ តោះ ចាប់ផ្ដើម និងស្វែងរកកម្មវិធីគ្រប់គ្រងចំណាយលើ Cloud។

អ្វីទៅជាការគ្រប់គ្រងការចំណាយលើ Cloud?

តើអ្នកមានចំណាប់អារម្មណ៍ក្នុងការសិក្សាបន្ថែមទាក់ទងនឹងការគ្រប់គ្រងការចំណាយលើ cloud និងរបៀបដែលវាអាចជួយឲ្យអាជីវកម្មរបស់អ្នកកាន់តែប្រសើរ ដែរទេ? ក្នុងផ្នែកនេះ​ ពួកយើងនឹងធើ្វការពន្យល់ដោយប្រើប្រាស់ពាក្យដែលងាយស្រួលយល់។  

និយមន័យ ការគ្រប់គ្រងការចំណាយលើ Cloud

ចឹង, តើការគ្រប់គ្រងការចំណាយលើ cloud គឺជាអ្វី? នៅពេលដែលយើងនិយាយអំពីការប្រើប្រាស់សេវាកម្ម cloud វាគឺពាក់ព័ន្ធទៅនឹងការរក្សាចំណាយរបស់អ្នកយ៉ាងប្រុងប្រយ័ត្ន។

សន្មត់ថា អ្នកមានលុយយ៉ាងច្រើនហូរហ៊ាពេញទូរ ហើយគ្រប់ពេលដែលអ្នកប្រើ cloud លុយក៏ចាប់ផ្ដើមហូរចេញ។ ការគ្រប់គ្រងការចំណាយលើ cloud គឺស្រដៀងទៅនឹងការមានអ្នកណាម្នាក់ ជួយអ្នកក្នុងការធានាថា លុយរបស់អ្នកមិនហូរចេញដោយខ្ជះខ្ជាយ។

ក្នុងលក្ខខណ layman, គឺទាក់ទងទៅនឹងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាលើពការចំណាយ cloud resource របស់អ្នក។ អ្នកចង់ធានាបានថា អ្នកទទួលបានមកវិញនូវភាពដ៏ល្អបំផុតក្នុងការចំណាយលុយរបស់អ្នក ហើយដំណោះស្រាយនៃការគ្រប់គ្រងចំណាយលើ cloud អាចឲ្យអ្នកសម្រេចបានដូចនេះ។

និយមន័យ ការគ្រប់គ្រងការចំណាយលើ Cloud

កម្មវិធីទាំងនេះ អាចជួយឲ្យអ្នកក្នុងការត្រួតពិនិត្យការប្រើប្រាស់ cloud របស់អ្នក តាមដានការចំណាយ និងការកំណត់អត្តសញ្ញាណតំបន់សម្រាប់ការសន្សំការចំណាយ។ កម្មវិធីទាំងនេះ អាចឲ្យអ្នកដឹងពី resources ណាមួយ ដែលប្រើប្រាស់ច្រើនបំផុត, តើវាចំណាយអស់ប៉ុន្មានទៅលើអ្នក, និងកន្លែងដែលអ្នកអាចធ្វើការផ្លាស់ប្តូរ ដើម្បីកាត់បន្ថយការចំណាយដ៏ខ្ជះខ្ជាយ។

ការគ្រប់គ្រងការចំណាយលើ cloud គឺស្មើនឹងការជួលទីប្រឹក្សាហិរញ្ញវត្ថុ សម្រាប់ការចំណាយលើ cloud របស់អ្នក។ វាអនុញ្ញាតឱ្យអ្នកធ្វើការសម្រេចចិត្តប្រកបដោយការយល់ដឹង និងជៀសវាងរឿងភ្ញាក់ផ្អើលណាមួយកើតឡើង ពេលដែលវិក័យប័ត្រមកដល់។

តាមរយៈការត្រួតពិនិត្យដោយប្រុងប្រយ័ត្នលើការចំណាយលើ cloud របស់អ្នក អ្នកអាចប្រាកដក្នុងចិត្ដបានថា អ្នកនឹងចំណាយទៅលើតែអ្វីដែលត្រូវការតែប៉ុណ្ណោះ ជៀសវាងការចំណាយលើសលប់។ ទាំងអស់នេះ គឺទាក់ទងទៅនឹងការមានភាពវ័យឆ្លាតលើថវិកា cloud របស់អ្នក និងទទួលបានផលចំណេញច្រើនបំផុត ក្រោយការចំណាយ។

ស្ថិតិ ការគ្រប់គ្រងការចំណាយលើ Cloud

ក្រឡេកទៅមើលទិន្នន័យសំខាន់ៗមួយចំនួន ដែលបង្ហាញពីសារសំខាន់ក្នុងការគ្រប់គ្រងការចំណាយលើ cloud

  • ក្រុមហ៊ុនប្រមាណ ៦៧% បាននិយាយថា ការគ្រប់គ្រងហិរញ្ញវត្ថុលើ cloud (CFM) បានជួយពួកគេបង្កើនប្រាក់ចំណូល ខណៈ ៣១% បាននិយាយថា វាបានជួយពួកគេរក្សាប្រាក់ចំណូល។ ការគ្រប់គ្រងការចំណាយលើ cloud មិនមែនត្រឹមតែជាការសន្សំប្រាក់ប៉ុណ្ណោះទេ តែវាក៏អាចជួយក្រុមហ៊ុនពង្រីកប្រាក់ចំណូលផងដែរ។ បាននិយាយថាការគ្រប់គ្រងហិរញ្ញវត្ថុលើ Cloud (CFM) បានជួយពួកគេបង្កើនប្រាក់ចំណូល ខណៈដែល 31% បាននិយាយថាវាបានជួយពួកគេរក្សាប្រាក់ចំណូល។ ការគ្រប់គ្រងការចំណាយលើ Cloud មិនត្រឹមតែជាការសន្សំប្រាក់ប៉ុណ្ណោះទេ វាក៏អាចជួយអង្គការពង្រីកប្រាក់ចំណូលរបស់ពួកគេផងដែរ។
  • ៩៣% នៃអាជីវកម្ម មានផែនការដើម្បីព្យាករណ៍ការចំណាយលើ cloud។ អាជីវកម្មមួយចំនួនធំ ត្រូវការប៉ាន់ស្មានការចំណាយទៅលើ cloud ដោយចង់ឲ្យមានការគ្រប់គ្រងការចំណាយដ៏សមស្របមួយ។
  • បញ្ហាចម្បងសម្រាប់ ៦៤% គឺ «ការគ្រប់គ្រងការចំណាយ និងការទប់ស្កាត់» នៅពេលដែលយើងនិយាយអំពី cloud computing។ គ្រប់គ្រងការចំណាយ និងការឈរជើងឲ្យបានទៅនឹងថវិកា គឺជាបញ្ហាចម្បងសម្រាប់ cloud សហគ្រាសជាច្រើន។
  • អាជីវកម្មប្រមាណ ៤០% លើកឡើងពីការគ្រប់គ្រងការចំណាយរបស់ពួកគេ ជាបញ្ហាចម្បង រួមទាំង clouds public ផងដែរ។ ពេលដែលយើងនិយាយពី cloud public អាជីវកម្មជាច្រើនចាត់ទុកការគ្រប់គ្រងការចំណាយលើ cloud ជាបញ្ហាប្រឈមដ៏លំបាកបំផុត។
  • សម្រាប់រយៈពេលប្រាំឆ្នាំជាប់ៗគ្នា ក្រុមហ៊ុន ៦១% មានបំណងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ cloud ដែលមានស្រាប់ សម្រាប់ការសន្សំការចំណាយ ដោយចង់ឲ្យមានការប្រឹងប្រែងឲ្យខ្លាំងបំផុត។ អង្គភាពជាច្រើនតែងតែផ្ដល់ប្រសិទ្ធិភាពក្នុងការប្រើប្រាស់ cloud ដើម្បីសន្សំការចំណាយ ដែលបង្ហាញពីសារៈសំខាន់ជាបន្តបន្ទាប់របស់វា។

ចំណុចទាំងនេះ អាចបញ្ជាក់យ៉ាងច្បាស់ថា ការគ្រប់គ្រងការចំណាយលលើ cloud គឺពិតជាផ្នែកដ៏សំខាន់ទៅលើប្រត្ដិការណ៍ cloud ក្រុមហ៊ុន។ វាមិនត្រឹមតែជួយក្នុងការអភិវឌ្ឍន៍ប្រាក់ចំណូល និងការរក្សាប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយដោះស្រាយការលំបាកក្នុងការគ្រប់គ្រងការចំណាយ និងការបង្កើនប្រសិទ្ធភាពផងដែរ។ ក្រុមហ៊ុនអាចគ្រប់គ្រងការចំណាយរបស់ពួកគេបានប្រសើរជាងមុន ប៉ាន់ប្រមាណការចំណាយ និងសម្រេចបាននូវការសន្សំការចំណាយរយៈពេលវែងដ៏សំខាន់ ដោយបង្កើតបច្ចេកទេសគ្រប់គ្រងការចំណាយលើ cloud ប្រកបដោយប្រសិទ្ធភាព និងប្រើប្រាស់កម្មវិធីត្រឹមត្រូវ។

Recommended reading: ការអនុវត្ដដ៏សំខាន់ទាំង១០ ដើម្បីសុវត្ថិភាពគេហទំព័រ Cloud

កម្មវិធីល្អបំផុតទាំង៥ ក្នុងការគ្រប់គ្រងការចំណាយលើ Cloud

តើអ្នកកំពុងស្វែងកម្មវិធីគ្រប់គ្រងការចំណាយលើ cloud ដ៏ល្អបំផុតមែនដែរទេ? ពួកយើងបានត្រលប់មកវិញហើយ! អាចពិចារណាទៅលើចំណុចដ៏ល្អៗខាងក្រោមនេះ សម្រាប់ការគ្រប់គ្រង និងធើ្វឲ្យការចំណាយលើ cloud បានប្រសើរឡើងវិញ៖

ការចេញវិក្កយបត្រ GCP

ការចេញវិក្កយបត្រ GCP

ចូរស្វែងយល់ឲ្យកាន់តែស៊ីជម្រៅទៅក្នុងការចេញវិក្កយបត្រ GCP ដែលជាកម្មវិធីភ្ជាប់ជាមួយ Google Cloud Paltform និងស្វែងយល់អំពីលក្ខណៈពិសេស និងការកំណត់សំខាន់ៗ របស់កម្មវិធីនេះ៖

  • ការរាយការណ៍ទៀងទាត់ និងវិភាគការចំណាយ៖ ការចេញវិក្កយបត្រ GCP ផ្តល់ឲ្យអ្នកប្រើប្រាស់នូវរបាយការណ៍ទៀងទាត់ ដើម្បីយល់ពីវិក្កយបត្រ cloud GCP របស់ពួកគេ។ វាក៏អាចផ្ដល់ឲ្យអ្នកនូវការវិភាគទៅលើការចំណាយ ដែលអនុញ្ញាតឲ្យអ្នកប្រើប្ រាស់ទទួលបានការយល់ដឹងអំពីគំរូនៃការចំណាយរបស់ពួកគេផងដែរ។
  • ការណែនាំសម្រាប់គ្រប់គ្រងការចំណាយ៖ ជាមួយនឹងការចេញវិក្កយបត្រ GCP អ្នកប្រើប្រាស់ទទួលនឹងបានការណែនាំ ដែលអាចអនុវត្តបានអំពីរបៀបការពារការបង់ប្រាក់លើស និងបង្កើនប្រសិទ្ធភាពការចំណាយលើ cloud របស់ពួកគេ។
  • ការជូនដំណឹងអំពីថវិកា៖ ការចេញវិក្កយបត្រ GCP រួមបញ្ចូលការជូនដំណឹងអំពីថវិកា ដែលផ្ដល់នូវព័ត៌មានដល់អ្នកប្រើប្រាស់ នៅពេលដែលការចំណាយរបស់ពួកគេខិតជិត ឬលើសពីកម្រិតកំណត់ ជួយពួកគេឲ្យស្ថិតក្នុងដែនកំណត់នៃថវិការបស់ពួកគេ។
  • ស័ក្កិសមសម្រាប់ការចំណាយទូទៅក្នុងកម្រិតខ្ពស់៖ ការចេញវិក្កយបត្រ GCP គឺជាជម្រើសដ៏រឹងមាំសម្រាប់ក្រុមហ៊ុនដែលប្រើប្រាស់ Google Cloud ហើយត្រូវការទិដ្ឋភាពទូទៅនៃការចំណាយកម្រិតខ្ពស់ និងរក្សាឱកាសនៃសក្កានុពលទូទាំងរចនាសម្ព័ន្ធរបស់ cloud។
  • ភាពលម្អិតមានកម្រិត និងសមត្ថភាពកម្រិតខ្ពស់៖ យ៉ាងណាក្ដី សម្រាប់អាជីវកម្មដែលមានគម្រោងធំ និងក្រុមធំ, ការចេញវិក្កយបត្រ GCP អាចនឹងមានរយៈពេលខ្លី ដោយសារការលម្អិតនៅមានភាពខ្វះខាត និងលក្ខណៈពិសេសកម្រិតខ្ពស់។

គុណសម្បត្តិនៃការចេញវិក្កយបត្រ GCP

  • ទិដ្ឋភាពទូទៅស៊ីជម្រៅ៖ ការចេញវិក្កយបត្រ GCP ផ្តល់ឲ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពដ៏ទូលំទូលាយនៃការចំណាយលើ cloud របស់ពួកគេ ដោយផ្តល់នូវការយល់ដឹងច្បាស់លាស់អំពីការចំណាយ។
  • ដំណើរការកម្មវិធីផ្ដល់ការណែនាំអំពីការគ្រប់គ្រងការចំណាយ៖ អ្នកប្រើប្រាស់ទទួលបានអត្ថប្រយោជន៍ពីការណែនាំអំពីរបៀបគ្រប់គ្រងថវិការបស់ពួកគេ និងបង្កើនប្រសិទ្ធភាពការចំណាយ។
  • មុខងារមួយចំនួនសម្រាប់រចនាសម្ព័ន្ធការចំណាយធម្មតា៖ ការចេញវិក្កយបត្រ GCP បានផ្ដល់នូវភាពលាយបញ្ចូលគ្នាយ៉ាងល្អសម្រាប់ក្រុមហ៊ុន ដែលមានរចនាសម្ព័ន្ធទៅលើការចំណាយត្រង់តែម្ដង។
  • ទិន្នន័យដែលអាចចូលប្រើបានតាមរយ API៖ កម្មវិធី API អនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចចូលទៅកាន់ទិន្នន័យរបស់ពួកគេ ដោយប្រើប្រាស់កម្មវិធីវិភាគដែលពួកគេពេញចិត្ដ។
  • អតិថិជន GCP អាចប្រើប្រាស់ដោយឥតគិតថៃ្ល៖ ការចេញវិក្កយបត្រ GCP គឺមកដោយមិនគិតថៃ្លនោះទេ សម្រាប់អតិថិជន Google Cloud Platform។

គុណវិបត្តិនៃការចេញវិក្កយបត្រ GCP

  • Tag ស្អាត សម្រាប់ granular visibility៖ ការសម្រេចបាន granular visibility តម្រូវឲ្យមានការអនុវត្ដ tag ដែលមានអនាម័យពីក្រុម។
  • មិនមានទិដ្ឋភាពទូទៅធនធានដែលទំនេរ ឬមិនបានបែងចែកការចំណាយ៖ ការចេញវិក្កយបត្រ GCP ផ្ដល់ភាពខ្វះខាតក្នុងការមើលឃើញការចំណាយទាក់ទងនឹងធនធានដែលនៅទំនេរ ឬមិនទាន់បានបែកចែក។
  • កំណត់ការវិភាគលើស GCP៖ កម្មវិធីនេះ ផ្តោតតែលើការវិភាគការចំណាយនៅក្នុង Google Cloud Platform ហើយមិនផ្តល់ការយល់ដឹងអំពីការចំណាយក្រៅពី GCP នោះទេ។
  • មិនស័ក្កិសមក្នុងការបង្កើនប្រសិទ្ធិភាពលើ cloud ដែលមានភាពស្មុគស្មាញ ឬការចំណាយថ្លៃផ្ទុក៖ ការចេញវិក្កយបត្រ GCP កំណត់សមត្ថភាព ដែលធើ្វឲ្យការបង្កើនប្រសិទ្ធិភាពដំណោះស្រាយ cloud ស្មុគស្មាញ មានចំនួនតិច ឬតម្លៃនៃការផ្ទុក។

សរុបមក ការចេញវិក្កយបត្រ GCP ជាកម្មវិធីដ៏មានប្រយោជន៍ សម្រាប់ការទទួលបានការយល់ដឹងកម្រិតខ្ពស់អំពីការចំណាយលើ cloud និងអនុវត្តវិធានការត្រួតពិនិត្យ ការចំណាយជាមូលដ្ឋាននៅក្នុង Google Cloud Platform ។ យ៉ាងណាក្ដី សម្រាប់តម្រូវការការចំណាយកម្រិតខ្ពស់ ឬអាជីវកម្មដែលមានរចនាសម្ព័ន្ធស្មុគស្មាញ កម្មវិធីផ្សេងៗមួយចំនួនទៀត អាចសមស្របជាងកម្មវិធីមួយនេះ។

CloudAdmin

CloudAdmin

CloudAdmin គឺជាកម្មវិធីដែលមានមូលដ្ឋានលើ SaaS តែមួយគត់ ដែលជួយអាជីវកម្មគ្រប់ប្រភេទ ក្នុងការកំណត់អត្តសញ្ញាណ និងបង្កើនប្រសិទ្ធភាពការចំណាយលើ cloud private។ ទាំងនេះ គឺជាមូលហេតុដែល CloudAdmin មានតម្លៃក្នុងការពិចារណាសម្រាប់ការគ្រប់គ្រងការចំណាយ cloud យ៉ាងមានប្រសិទ្ធភាព៖

  • ការចុះឈ្មោះរហ័ស៖ CloudAdmin អនុញ្ញាតឲ្យអ្នកចាប់ផ្ដើម ប្រើពេលត្រឹម ៣នាទីប៉ុណ្ណោះ, អនុញ្ញាតឲ្យអ្នកប្រើប្រាស់ មានសមត្ថភាពយ៉ាងធំធេងទៅលើវា។
  • សាកល្បងដោយគ្មានហានិភ័យចំនួន ១៤ថៃ្ង៖ CloudAdmin អនុញ្ញាតឲ្យអ្នកសាកល្បងដោយពុំមានហានិភ័យអ្វីមួយ រយៈពេល ១៤ថៃ្ង ដែលអាចឲ្យអ្នកស្វែងយល់ពីសមត្ថភាពរបស់វា ហើយធើ្វការសម្រេចចិត្ដថាតើ វាមានតម្លៃសម្រាប់អាជីវកម្មរបស់អ្នកដែរឬយ៉ាងណានោះ។
  • មើលឃើញ cloud resources ជាក់ស្ដែង៖ CloudAdmin ផ្តល់ឲ្យ អ្នកនូវការមើលឃើញក្នុងពេលជាក់ស្តែងទៅក្នុង cloud resourrces របស់អ្នក ដូច្នេះអ្នកអាចបន្តប្រើប្រាស់ និងការចំណាយរបស់អ្នក។
  • CloudAdmin រចនាឡើងដើម្បីជួយអ្នកក្នុងការកាត់បន្ថយការចំណាយលើ cloud របស់អ្នក ក្នុងស្ថានភាពទាំង cloud មួយ និង cloud ជាច្រើន មិនថាអ្នកពឹងផ្អែកលើអ្នកផ្តល់សេវា cloud មួយ ឬប្រតិបត្តិការលើមជ្ឈដ្ឋាន cloud ជាច្រើន។

គុណសម្បត្តិរបស់ CloudAdmin

CloudAdmin គឺជាដំណោះស្រាយការ កាត់បន្ថយការចំណាយដ៏ច្រើន សម្រាប់អាជីវកម្ម នៅក្នុងឧស្សាហកម្មណាមួយ ដែលពឹងផ្អែកលើ​ cloud private។ អត្ថប្រយោជន៍របស់វារួមមាន៖

  • ចាប់ផ្ដើមដោយភាពងាយស្រួល អាចធើ្វទៅបានតាមរយៈការចុះឈ្មោះរហ័ស រួមទាំងការសាកល្បងដោយឥតគិតថៃ្លផងដែរ។
  • មើលឃើញទៅលើការចំណាយ cloud ជាក់ស្ដែង ដើម្បីគ្រប់គ្រងការចំណាយឲ្យមានភាពប្រសើរឡើង។
  • ការណែនាំសម្រាប់ការបង្កើនប្រសិទ្ធភាពការប្រើប្រាស់ cloud ឲ្យបានត្រឹមត្រូវ។
  • រូបថតជាច្រើនម៉ោងនៃមជ្ឈដ្ឋាន សម្រាប់ធើ្វការពិនិត្យបានទូលំទូលាយ។
  • ការជូនដំណឹងផ្ទាល់ខ្លួន និងប្រព័ន្ធជូនដំណឹង សម្រាប់គ្រប់គ្រងការចំណាយសកម្ម។
  • មិនតម្រូវឲ្យមានការបណ្ដុះបណ្ដាលបុគ្គលិកនោះទេ ដោយសារប្រទាក់ជាមួយអ្នកប្រើប្រាស់ interface…
  • កម្មវិធីល្មមៗមួយចំនួន ជាមួយនឹងការតម្លើងធម្មតា ជាជំនួយដ៏ធំក្នុងពេលដំណើរការ
  • CloudAdmin ផ្ដល់នូវលក្ខណៈ និងសមត្ថភាពពិសេស ដើម្បីកាត់បន្ថយការចំណាយលើ cloud របស់អ្នក និងបង្កើនការត្រឡប់មកវិញរបស់អ្នក លើការវិនិយោគ នៅពេលនិយាយអំពីការគ្រប់គ្រងការចំណាយលើ cloud។

AWS Cost Explorer

AWS Cost Explorer

ក្រឡេកទៅមើល AWS Cost Explorer វិញម្ដង, ភ្ជាប់មកជាមួយកម្មវិធី Amazon Web Service ក្នុងគោលបំណងជួយឲ្យអ្នកប្រើប្រាស់ អាចអង្កេត និងយល់ដឹងពីការចំណាយលើការប្រើប្រាស់ cloud របស់ពួកគេ។​ ខាងក្រោមនេះ ជាអ្វីដែលអ្នកត្រូវដឹងអំពី AWS Cost Explorer៖

  • វិភាគនិន្នាការនៃការចំណាយ និងកត្តាជំរុញការចំណាយ៖ AWS CE អនុញ្ញាតឲ្យ អ្នកប្រើប្រាស់ធ្វើការវិភាគទិន្នន័យកម្រិតខ្ពស់ ដោយជួយពួកគេក្នុងការកំណត់និន្នាការនៃការចំណាយ និងការយល់ដឹងអំពីធាតុសំខាន់ៗ ដែលជំរុញការចំណាយរបស់ពួកគេ។
  • កំណត់ភាពមិនប្រក្រតីនៃការចំណាយ៖ AWS CE អនុញ្ញាតឲ្យ អ្នកប្រើប្រាស់កំណត់អត្តសញ្ញាណនិន្នាការនៃការចំណាយណាដែលមិនប្រក្រតី ឬមិនបានរំពឹងទុក ដោយអនុញ្ញាតឲ្យពួកគេពិនិត្យ និងដោះស្រាយភាពមិនប្រក្រតី នៃការចំណាយដែលអាចកើតមាន។
  • AWS Cost Explorer គឺជាចំណុចចាប់ផ្តើមដ៏ល្អសម្រាប់អាជីវកម្ម ដែលដំណើរការលើមាត្រដ្ឋានតិចតួចនៅក្នុង cloud ដោយផ្តល់នូវទិដ្ឋភាពទូទៅកម្រិតខ្ពស់ នៃការចំណាយលើ cloud computing របស់ពួកគេ។ យ៉ាងណាក្ដី វាអាស្រ័យលើ AWS CE សម្រាប់ការគ្រប់គ្រងការចំណាយ អាចក្លាយជាប្រតិបត្តិការដ៏លំបាក នៅពេលដែលក្រុមរីកចម្រើន។

គុណសម្បត្ដិរបស់ AWS Cost Explorer

ខាងក្រោមនេះ គឺជាគុណសម្បត្ដិមួយចំនួនក្នុងការប្រើប្រាស់ AWS Cost Explorer

  • AWS CE ផ្តល់នូវទស្សនៈពេញលេញនៃការចំណាយលើការប្រើប្រាស់​ cloud ដែលអនុញ្ញាតឲ្យ អ្នកប្រើប្រាស់យល់ដឹងអំពីវិក្កយបត្ររបស់ពួកគេ និងរៀបចំផែនការថវិកានៅថៃ្ងអនាគត កាន់តែប្រសើរ។
  • អ្នកប្រើប្រាស់អាចបង្កើតទិដ្ឋភាពផ្ទាល់ខ្លួន និងអនុវត្ដកម្មវិធីបានយ៉ាងឆាប់រហ័ស ផ្អែកលើតម្រូវការបុគ្គលរបស់ពួកគេ។
  • ប្រើប្រាស់តារាងវិភាគ ដើម្បីមើលឃើញការប្រើប្រាស់៖ AWS CE ផ្តល់ក្រាហ្វិក និងគំនូសតាងវិភាគ ដើម្បីឲ្យជួយអ្នកប្រើប្រាស់ ធាចមើល និងវិភាគនិន្នាការ នៃការប្រើប្រាស់ cloud របស់ពួកគេ។
  • ការណែ​នាំផ្ទាល់ សម្រាប់ឱកាសក្នុងការកាត់បន្ថយការចំណាយ៖ កម្មវិធីនេះផ្តល់នូវការណែនាំជាលក្ខណៈបុគ្គល ដើម្បីជួយអ្នកប្រើប្រាស់ ក្នុងការកំណត់ពេលវេលាណាដែលល្អ សម្រាប់បន្ថយការចំណាយ។
  • អ្នកប្រើប្រាស់អាចបង្កើតរបាយការណ៍ផ្ទាល់ខ្លួន ដើម្បីពិនិត្យមើលលើស្ថិតិដែលពួកគេប្រើប្រាស់ ដោយផ្តល់នូវការយល់ដឹងកាន់តែប្រសើរឡើង លើការគិតកម្រៃ cloud របស់ពួកគេ។
  • AWS CE អនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធើ្វការវាយតម្លៃទិន្នន័យក្នុងរយៈពេល ១៣ ខែចុងក្រោយ អនុញ្ញាតឲ្យពួកគេតាមដាន និងប្រៀបធៀបការផ្លាស់ប្តូរតម្លៃតាមពេលវេលា។
  • សមាហរណកម្ម API៖ ផលិតផល ផ្ដល់ឲ្យ API អាចឲ្យអតិថិជនអាចភ្ជាប់កម្មវិធីវិភាគណាមួយដែលពួកគេចូលចិត្ដ, អនុញ្ញាត្ដឲ្យទិន្នន័យបញ្ចូលទីបានដោយរលូន។
  • AWS Cost Explorer ត្រូវបានផ្ដល់បន្ថែម ទៅកាន់សហគ្រាសដែលកំពុងប្រើប្រាស់សេវាកម្ម AWS ដោយពុំគិតថៃ្លឡើយ

គុណវិប្បត្ដិរបស់ AWS Cost Explorer

យ៉ាងណាមិញ ក៏មានការរឹតបន្ដឹងមួយចំនួន ដែលអ្នកគួរពិចារណាផងដែរ៖

  • ចំណុចប្រទាក់របស់អ្នកប្រើប្រាស់ AWS CE ប្រហែលមិនសូវជាស្អាតប៉ុន្មានឡើយ បើធៀបទៅនឹងកម្មវិធីដំណោះស្រាយ ដែលកំពុងប្រកួតប្រជែង។
  • អ្នកប្រើប្រាស់អាចមើលឃើញរបាយការណ៍ចំណាយពួកគេ ក្រោយពីពួកគេបានបង្ហាញ, ធើ្វឲ្យ AWS CE មានប្រតិកម្ម ច្រើនជាងការគ្រប់គ្រងតម្លៃ។
  • មិនអាចឃើញពីការចំណាយ ដែលទាក់ទងជាមួយ resources ដែលមិនទាន់បែកចែក៖ កម្មវិធីនេះ មិនផ្ដល់នូវទិដ្ឋភាពពេញលេញ ដែលភ្ជាប់ជាមួយ resources ដែលទំនេរ ឬមិនទាន់បែកចែក
  • សម្រាប់មើលឃើញលំដាប់នៃតម្លៃ, ទាមទារ អនាម័យខ្ពស់៖ អ្នកប្រើប្រាស់ ត្រូវតែរក្សា tag ឲ្យមានអនាម័យជាដាច់ខាត និងធនធានរបស់ tag ឲ្យបានត្រឹមត្រូវ ដើម្បីសម្រេចបាននូវភាពមើលឃើញនៃការចំណាយលម្អិត។
  • AWS Cost Explorer គាំទ្រតែការប្រើប្រាស់ AWS ប៉ុណ្ណោះ ធើ្វឲ្យអាជីវកម្មដែលមានរចនាសម្ព័ន្ធ cloud ច្រើន មានភាពខ្វះខាត

AWS Cost Explorer ផ្តល់នូវការយល់ដឹងសំខាន់ៗអំពីតម្លៃនៃការប្រើប្រាស់់ AWS Cloud ធើ្វឲ្យ វាជាកម្មវិធីងាយស្រួលសម្រាប់អាជីវកម្ម ដែលកំពុងស្វែងរកទិដ្ឋភាពទូទៅកម្រិតខ្ពស់ នៃការចំណាយលើ cloud របស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វាមានសារសំខាន់ក្នុងការវាយតម្លៃដែនកំណត់របស់វា ក៏ដូចជាកំណត់ថា តើវាសមស្របទៅនឹងនឹងតម្រូវការគ្រប់គ្រងការចំណាយជាក់លាក់របស់អ្នកដែរឬទេ។

Apptio Cloudability

Apptio Cloudability

សូមក្រឡេកទៅមើល Apptio Cloudability ដែលជាកម្មវិធីកាត់បន្ថយ ការចំណាយផ្ដោតលើការបង្កើនការយល់ដឹងអំពីការចំណាយ cloud និងការកាត់បន្ថយការប្រើប្រាស់។ លក្ខណៈសំខាន់ៗ និងការពិចារណារបស់ Apptio Cloudability មានដូចខាងក្រោម៖

  • Apptio Cloudability រួមបញ្ចូលនូវសមត្ថភាពពិសេស នៃបង្កើនប្រសិទ្ធភាពផ្សេងៗ ដូចជាការកំណត់សិទ្ធិ ការគ្រប់គ្រងការទិញការកក់ ការរកឃើញភាពមិនប្រក្រតី និងការព្យាករណ៍បានយ៉ាងត្រឹមត្រូវបំផុត។
  • រៀបចំ និងការគ្រប់គ្រងការចំណាយ៖ ប្រើប្រាស់ជម្រើស tagging ច្រើន ដូចជា ទិដ្ឋភាព ផែនទី ផ្ទាំងគ្រប់គ្រង និងរបាយការណ៍ជាច្រើន កម្មវិធីនេះនឹងជួយអ្នក រៀបចំអាជីវកម្មរបស់អ្នកក្នុងការគ្រប់គ្រងការចំណាយ បានដោយជោគជ័យ។
  • មើលឃើញពីតម្លៃ អំឡុង cloud migration៖ Apptio អនុញ្ញាតឲ្យអាជីវកម្ម មើលឃើញពីការចំណាយរបស់ពួកគេ អំឡុងពេលដំណើរការផ្ទេរទិន្នន័យតាម​ cloud។
  • Apptio Cloudability ផ្តល់ការយល់ដឹងយ៉ាងទូលំទូលាយអំពីការកំណត់តម្លៃលើ cloud ធើ្វឲ្យកម្មវិធីនេះក្លាយជាដែលអាចសម្រេចបាន សម្រាប់អាជីវកម្មដែលចង់បានតម្លាភាពកាន់តែច្រើន។ ដោយសារតែជម្រើសនៃការរួមបញ្ចូលជាមួយដំណោះស្រាយ ITFM (IT Financial Management) ជាពិសេសសម្រាប់ FinOps និងក្រុមហិរញ្ញវត្ថុ។

គុណសម្បត្ដិរបស់ Apptio Cloudaility

ខាងក្រោមនេះ គឺជាគុណម្បត្ដិរបស់ Apptio Cloudaility

  • មុខងារកាត់បន្ថយថ្លៃដើមផ្សេងៗ៖ កម្មវិធីនេះ រួមមានសមត្ថភាពមួយចំនួនសម្រាប់កាត់បន្ថយការចំណាយលើ​ cloud ដូចជាការកំណត់សិទ្ធិ និងការគ្រប់គ្រងការទិញការកក់ ជាដើម។
  • តម្លៃភាពការចំណាយកម្រិតខ្ពស់៖ Apptio Cloudability ផ្តល់នូវតម្លាភាពតម្លៃពិសេសនៅក្នុង cloud ផ្ដល់ឲ្យអ្នកប្រើប្រាស់មើលឃើញយ៉ាងច្បាស់ពីការចំណាយរបស់ពួកគេ
  • ប្រើប្រាស់ Interface បានល្អប្រសើរ៖ ផលិតផលនេះ មាន interface ងាយស្រួល ដែលធើ្វឲ្យការរុករក មានភាពសាមញ្ញ មិនស្មុគស្មាញ និងពោរពេញដោយសមត្ថភាព។
  • Apptio Cloudability ប្រើប្រាស់ប្រព័ន្ធការសម្រេចដ៏ស្មុគស្មាញ ដោយផ្ដល់ឲ្យអ្នកប្រើប្រាស់នូវការណែនាំដ៏ស៊ីជម្រៅ ដើម្បីជួយអតិថិជន ក្នុងការសម្រេចចិត្តសន្សំសំចៃថ្លៃដើមដែលមាន។
  • អ្នកប្រើប្រាស់ អាចបង្កើតរបាយការណ៍យ៉ាងទូលំទូលាយ បានដោយខ្លួនឯង ផ្អែកលើ tags, គណនី និងតាមប្រភេទ resource ផ្សេងៗ ដែលអនុញ្ញាតឲ្យ ពួកគេវាយតម្លៃការចំណាយពីទិដ្ឋភាពជាច្រើន។
  • ជម្រើសកំណត់រចនាសម្ព័ន្ធមានកំណត់សម្រាប់គោលការណ៍ណែនាំ៖ អ្នកប្រើប្រាស់អាចពិបាក ក្នុងការកែសម្រួលគោលការណ៍ណែនាំ ទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ។
  • មើលឃើញការចំណាយលើ cloud៖ ដំណោះស្រាយគាំទ្រក្នុងការតម្លើង cloud ច្រើន អនុញ្ញាតឲ្យ​អតិថិជន មើលឃើញពីការចំណាយលើអ្នកផ្ដល់សេវា cloud ច្រើន។
  • Apptio Cloudability ភ្ជាប់មកជាមួយឧបករណ៍ដែលអាចរកឃើញ tags ដែលបាត់ ពេញមួយរចនាសម្ព័ន្ធ ធានាឲ្យឃើញនូវការចំណាយពេញលេញ។

គុណវិប្បត្ដិរបស់ Apptio Cloudaility

យ៉ាងណាក៏ដោយ មានចំណុចមួយចំនួន ដែលអ្នកគួរតែពិចារណា៖

  • ស្របពេលដែល Apptio Cloudability ផ្តល់នូវការគាំទ្រដ៏អស្ចារ្យសម្រាប់ AWS វាអាចនឹងមានការកំណត់ ក្នុងការគាំទ្រសម្រាប់ Azure, GCP និង on-premises stacks
  • ការបង្កើនប្រសិទ្ធិភាពទំហំផ្ទុក៖ សមត្ថភាពបង្កើនទំហំផ្ទុក អាចនឹងត្រូវធើ្វឲ្យបានល្អប្រសើរ
  • Bugs ម្ដងម្កាល៖ ស្របពេលអ្នកកំពុងប្រើប្រាស់កម្មវិធីនេះ៖ អ្នកប្រើប្រាស់អាចនឹងត្រូវជួបប្រទះនូវ bugs ឬ បញ្ហាបច្ចេកទេសមួយចំនួន។
  • សិក្សាទៅលើខែ្សកោង៖ Apptio Cloudability មានខែ្សកោងក្នុងការរៀនសូត្រ ដែលនឹងត្រូវចំណាយពេល និងកិច្ចខិតខំប្រឹងប្រែងជាច្រើនដើម្បីយល់ដឹងពីកម្មវិធីនេះច្បាស់លាស់។
  • ជម្រើសកំណត់រចនាសម្ព័ន្ធមានកំណត់សម្រាប់គោលការណ៍ណែនាំ៖ អ្នកប្រើប្រាស់អាចពិបាក ក្នុងការកែសម្រួលគោលការណ៍ណែនាំ ទៅតាមតម្រូវការផ្ទាល់ខ្លួនរបស់ពួកគេ។
  • មើលឃើញការចាយក្នុងកម្រិតប្រចាំថៃ្ង៖ ការចំណាយអាចចូលប្រើបានតាមកម្រិតប្រចាំថ្ងៃ ដែលអាចនឹងពិបាកក្នុងការផ្ដល់នូវព័ត៌មានមិនជាក់លាក់ ដែលត្រូវការសម្រាប់អ្នកប្រើប្រាស់។
  • ការផ្លាស់ប្ដូរនៃតម្លៃ អាចនឹងមិនទាក់ទងទៅនឹងការវិស្វកម្មជាក់លាក់ ដែលអាចឲ្យការយល់ដឹងពីការផ្លាស់ប្ដូរតម្លៃ នៅមានកម្រិត។

Apptio Cloudability គឺជាបច្ចេកវិទ្យាបង្កើនប្រសិទ្ធភាពការចំណាយលើ cloud ដ៏ទូលំទូលាយដ ផ្ដល់នូវតម្លាភាពពេញលេញទៅក្នុងតម្លៃ cloud ក៏ដូចជាការណែនាំដែលមានប្រយោជន៍។ ស្របពេលដែលកម្មវិធីនេះ នៅមានកម្រិត វាក៏អាចជាកម្មវិធីយ៉ាងមានប្រយោជន៍ សម្រាប់អាជីវកម្មដែលកំពុងស្វែងរកការបង្កើនប្រសិទ្ធភាពការចំណាយលើ cloud របស់ពួកគេ និងគ្រប់គ្រងការចំណាយប្រកបដោយប្រសិទ្ធភាព។

Harness Cloud Cost Management

Harness Cloud Cost Management

សូមក្រឡេកមកមើលទៅលើ Harness ដែលជាកម្មវិធីបង្កើនប្រសិទ្ធភាពការចំណាយលើ​ cloud ដែលត្រូវបានបង្កើតឡើងសម្រាប់ក្រុមហ៊ុនដែលកំពុងមាន cloud-based។ Harness ផ្ដោតសំខាន់ទៅលើការសន្សំសំចៃភាពសកម្ម និងផ្តល់នូវដំណោះស្រាយជាច្រើន ដើម្បីជួយអ្នកកាត់បន្ថយការចំណាយលើ cloud។ អ្វីដែលអ្នកត្រូវដឹងអំពី Harness Cloud Cost Management មានដូចខាងក្រោម៖

  • ដើម្បីជួយអ្នកកាត់បន្ថយការចំណាយលើ cloud។ អ្វីដែលអ្នកត្រូវដឹងអំពី Harness Cloud Cost Management មានដូចខាងក្រោម៖ Harness
  • ការជូនដំណឹងតាមរយៈមាត្រដ្ឋាន៖ អ្នកប្រើប្រាស់អាចកំណត់រចនាសម្ព័ន្ធការជូនដំណឹងផ្ទាល់ខ្លួន នៅគ្រប់មាត្រដ្ឋានទាំងអស់ដូចជា apps, clusters, និងមជ្ឈដ្ឋានផ្សេងៗ ដើម្បីធានាឱកាសសន្សំការចំណាយ ត្រូវរកឃើញឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
  • ភាពច្បាស់លាស់សម្រាប់ការមើលឃើញតម្លៃ៖ Harness ផ្តល់នូវភាពលម្អិតនូវកម្រិតជាច្រើន ដែលអនុញ្ញាតឲ្យអតិថិជនចាត់ថ្នាក់ និងតាមដានការចំណាយលើ cloud ដូចជាកម្មវិធី សេវាកម្មមីក្រូផ្ទាល់ខ្លួន បរិយាកាសផ្សេងៗគ្នា, clusters, ការដាក់ឲ្យប្រើប្រាស់ និងការផ្លាស់ប្តូរការកំណត់រចនាសម្ព័ន្ធ។
  • Developers ប្រើប្រាស់កម្មវិធី Harness ដើម្បីទទួលបានមតិកែលម្អយ៉ាងឆាប់រហ័ស អំពីរបៀបការដាក់ពង្រាយ ការធ្វើមាត្រដ្ឋាន និងការផ្លាស់ប្ដូរ clusters ដែលប៉ះពាល់ទៅដល់ការប្រើប្រាស់ cloud, អនុញ្ញាតឲ្យ ពួកគេធ្វើការសម្រេចចិត្ត ប្រកបដោយការយល់ដឹង និងបង្កើនប្រសិទ្ធភាពការប្រើប្រាស់ cloud។
  • Harness គឺល្អសម្រាប់អាជីវកម្មមានក្រុមផ្សេងៗគ្នា ដែលទាមទារក្នុងការគ្រប់គ្រង cloud resources យ៉ាងពេញលេញ ក្នុងដៃរបស់ពួកគេ។ ដោយសារតែវារួមបញ្ចូលព្រឹត្តិការណ៍លើ cloud និងការផ្លាស់ប្តូរការដាក់ឲ្យប្រើប្រាស់ជាមួយនឹងវេទិកាចែកចាយបន្ត (CD) វាគឺជាជម្រើសដ៏ពេញនិយមសម្រាប់ក្រុម DevOps ។

គុណសម្បត្ដិរបស់ Harness Cloud Cost Management

ខាងក្រោមនេះគឺជា អត្ថប្រយោជន៍មួយចំនួននៃការប្រើប្រាស់ការគ្រប់គ្រងការចំណាយលើ cloud៖

  • Harness ប្រើវិធីសាស្រ្តសកម្ម ក្នុងការកាត់បន្ថយការចំណាយ និងផ្តល់ឲ្យអ្នកប្រើប្រាស់នូវកម្រិតខ្ពស់ នៃការគ្រប់គ្រងលើ cloud resources របស់អ្នក។
  • មើលឃើញការប្រើប្រាស់ resource៖ ដំណោះស្រាយផ្តល់ឲ្យអតិថិជននូវភាពមើលឃើញចូលទៅក្នុង resource ដែលបានប្រើប្រាស់ ទំនេរ និងមិនបានបែងចែក ដែលអនុញ្ញាតឲ្យ ពួកគេកំណត់ឱកាសកាត់បន្ថយការចំណាយ។
  • ការទស្សទាយការចំណាយលើ cloud៖ Harness អាចឲ្យអ្នកប្រើប្រាស់ធើ្វការព្យាករណ៍ ដែលអនុញ្ញាតឲ្យអាជីវកម្មធ្វើការគិតទុកជាមុន និងរៀបចំផែនការសម្រាប់ការចំណាយលើ cloud បានត្រឹមត្រូវ។
  • ប្រព័ន្ធផ្លាស់ប្ដូរការណែនាំដែលកំណត់បាន៖ អ្នកប្រើប្រាស់អាចកែសម្រួលប្រព័ន្ធផ្លាស់ប្ដូរការណែនាំ ទៅតាមគោលបំណង និងបច្ចេកទេសកាត់បន្ថយការចំណាយផ្ទាល់ខ្លួនរបស់ពួកគេ។
  • Harness ផ្តល់នូវសមត្ថភាពគិតចំណាយត្រលប់មកវិញ បានដោយត្រឹមត្រូវ ដោយពុំចាំបាច់មានសញ្ញាសំខាន់ៗ ដែលជួយសម្រួលដល់ការបែងចែកការចំណាយ និងការទទួលខុសត្រូវ។
  • ការរួមបញ្ចូលជាមួយ Continuous Delivery (CD) platform៖ ដំណោះស្រាយមានទំនាក់ទំនងយ៉ាងសកម្មជាមួយ Continuous Delivery (CD) platform, ដោយទាក់ទងការចំណាយលើ cloud ទៅនឹងការកែប្រែ,ការដាក់ឱ្យប្រើប្រាស់ និងផ្តល់នូវការយល់ដឹងសំខាន់ៗ អំពីផលវិបាកនៃការចំណាយ។
  • Harness អនុញ្ញាត​ឲ្យ មាន​ការ​រួម​បញ្ចូល​ជាមួយ​នឹង​ភាព​ខុស​គ្នា​នៃកម្មវិធី និង platforms ផ្សេងៗទៀត ដែល​បង្កើន​សមត្ថភាព​និង​ការ​សម្របខ្លួន​របស់​វា​។

គុណវិប្បត្ដិរបស់ Harness Cloud Cost Management

យ៉ាងណាក៏ដោយ មានចំណុចមួយចំនួន ដែលអ្នកគួរតែពិចារណា៖

  • Harness អាចមានតម្លៃថ្លៃ អាស្រ័យលើរបៀបដែល cloud resource ត្រូវបានដាក់ឲ្យប្រើប្រាស់ ដូច្នេះវាមានសារៈសំខាន់ណាស់ ក្នុងការវិភាគដោយប្រុងប្រយ័ត្ននូវផលប៉ះពាល់នៃការចំណាយ។
  • Harness ជាកម្មវិធីដ៏ថ្មីមួយ, ដូច្នេះវាប្រហែលជាមិនមានកម្រិតនៃ​ polish និងភាពចាស់ទុំដូចទៅនឹងដៃគូប្រកួតប្រជែងមួយចំនួននោះទេ។
  • ការអភិវឌ្ឍន៍មុខងារដែលកំពុងដំណើរការ៖ ស្របពេលដែល developers ពុងបន្ថែមមុខងារថ្មីៗជាបន្តបន្ទាប់ទៅ Harness មុខងារមួយចំនួននៅតែអាចខ្វះខាត
  • ការផ្លាស់ប្តូរវប្បធម៌ និងតម្រូវការបណ្តុះបណ្តាល៖ ការទទួលយក Harness អាចនឹងត្រូវការការផ្លាស់ប្ដូរវប្បធម៌នៅក្នុងស្ថាប័ន ទាក់ទងនឹងការទទួលខុសត្រូវលើការចំណាយលើ cloud ក៏ដូចជាការបណ្តុះបណ្តាលបុគ្គលិក និងគំនិតផ្តួចផ្តើមការធ្វើ cloud migration មួយចំនួន។
  • ឯកសារ៖ បច្ចុប្បន្ន, កម្មវិធីឯកសារ អាចត្រូវប្រើប្រាស់ការងារមួយចំនួន។

Harness Cloud Cost Management ផ្តល់នូបណ្ដុំសមត្ថភាពដ៏ទូលំទូលាយ សម្រាប់ការកាត់បន្ថយការចំណាយសកម្ម និងលទ្ធភាពមើលឃើញការចំណាយបានយ៉ាងលម្អិត។ វាគឺជាដំណោះស្រាយដ៏ល្អសម្រាប់អាជីវកម្មដែលមានក្រុមច្រើន និងមានឆន្ទះក្នុងការគ្រប់គ្រង cloud resources របស់ពួកគេ។ អាជីវកម្មអាចគ្រប់គ្រងការចំណាយលើ cloud របស់ពួកគេ និងធ្វើការសម្រេចចិត្តដែលផ្អែកលើទិន្នន័យ ដើម្បី សម្រេចបាននូវប្រសិទ្ធភាពនៃការចំណាយ ដោយប្រើប្រាស់សមត្ថភាពរបស់វា។

FURTHER READING:
1. គ្រប់យ៉ាងអំពី AWS ក្នុងប្រទេសកម្ពុជា
2. មជ្ឈមណ្ឌលទិន្នន័យនិម្មិត៖ ការធើ្វប្រត្ដិបត្ដិការប្រសើរឡើង និងកាត់បន្ថយការចំណាយ
3. Server Virtualization៖ អត្ថប្រយោជន៍ និងការអនុវត្តល្អបំផុត

សន្និដ្ឋាន

ការគ្រប់គ្រងការចំណាយលើ cloud គឺជាសកម្មភាពបន្ដបន្ទាប់ដែលត្រូវទាមទារការយកចិត្ដទុកដាក់ និងធើ្វការវាយតម្លៃជាប្រចាំ។ អាជីវកម្មអាចគ្រប់គ្រងការចំណាយលើ cloud របស់ពួកគេ ប្រកបដោយប្រសិទ្ធភាព បង្កើនការប្រើប្រាស់ resources និងសម្រេចបាននូវប្រសិទ្ធភាព ចំណាយដោយប្រើប្រាស់បច្ចេកវិទ្យាទាំងនេះ ដូច្នេះវាជំរុញឱ្យប្រតិបត្តិការ cloud របស់ពួកគេទទួលបានជោគជ័យ។

សូមចងចាំថា ការគ្រប់គ្រងការចំណាយលើ cloud គឺពាក់ព័ន្ធលើការសម្រេចចិត្ដប្រកបដោយការយល់ដឹង និងការបង្កើនតម្លៃនៃការវិនិយោគលើ cloud របស់អ្នក មិនមែនគ្រាន់តែសន្សំថវិកាឡើយ។ ជាមួយនឹងកម្មវិធី និងយុទ្ធសាស្ត្រសមស្រប អ្នកអាចសម្រេចបាននូវសមតុល្យដ៏ល្អនៃប្រសិទ្ធភាពនៃការចំណាយ និងការអនុវត្តលើ cloud៕